វិធី​ពិនិត្យ​មើល​​​ថា​ iPhone​ ដែល​អ្នក​ប្រុង​ទិញ​ ពិត​ឬ​ក្លែង​ក្លាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធី​ពិនិត្យ​មើល​​​ថា​ iPhone​ ដែល​អ្នក​ប្រុង​ទិញ​ ពិត​ឬ​ក្លែង​ក្លាយ

15/07/2017
ដោយ​សារ​តែ​ iPhone ​គឺ​ជា​ស្លាក​សញ្ញា​មួយ​​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​ ដូច​នេះ​មាន​ក្រុមហ៊ុន​ទុច្ចរិត​មួយ​ចំនួន​បាន​​ប្រើ​ប្រាស់​ស្លាក​សញ្ញា​មួយ​នេះ​ដើម្បី​ផលិត​​ទូរសព្ទ​ក្លែង​ក្លាយ​ជា​ច្រើន​លក់​ទៅ​ឲ្យ​អតិថិជន។ ដូច​នេះ​ដើម្បី​ការ​ពារ​ការ​ទិញ​ច្រឡំ​ មាន​វិធី​មួយ​ចំនួន​ ដែល​អាច​ឲ្យ​ប្រិយមិត្ត​ពិនិត្យ​ដឹង​ថា​ iPhone​ នោះ​ពិត​ ឬ​មិន​ក្លែង​ក្លាយ។

វិធី​ពិនិត្យ​មាន​ដូច​តទៅ​នេះ៖
១.​ពិនិត្យ​មើល​ខ្ចៅ​
ខ្ចៅ​ដែល​គេ​ប្រើ​នៅ​លើ​ iPhone​ គឺ​ជា​ប្រភេទ​ខ្ចៅ​ម្យ៉ាង​មាន​ក្បាល​រាង​ដូច​ផ្កាយ​ ចំណែក​ឯ​ iPhone​ ក្លែង​ក្លាយ​គឺ​ប្រើ​ប្រាស់​ខ្ចៅ​ធម្មតា។ Apple​ ធ្វើ​ដូច​នេះ​ដើម្បី​ឲ្យ​អតិថិជន​ដឹង​ថា​ iPhone​ ដែល​ពួក​គេ​ចង់​ទិញ​គឺ​ជា​ផលិតផល​ពិត​ ឬ​យ៉ាង​ណា។

២.​ពិនិត្យ​មើល​ប៊ូតុង
​​​​iPhone ពិត​ប្រាកដ​​មាន​ប៊ូតុង​​ Power​ ស្ថិត​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ស្ដាំ​ ចំណែក​ឯ​ប៊ូតុង​ បន្ថែម ​និង​បន្ថយ​សំឡេង​ស្ថិត​នៅ​ផ្នែក​ខាង​ឆ្វេង​ ជា​មួយ​នឹង​ប៊ូតុង​ Silent។

៣.ពិនិត្យ​មើល​អេក្រង់
អេក្រង់​ iPhone​ ពិត​គឺ​មាន​ភាព​ច្បាស់​ល្អ​ មិន​មែន​មាន​ពណ៌​បែក ​និង​ព្រាល​នោះ​ទេ។

៤.ស្វែង​រក​ឡូហ្គោ​ Apple
ប្រសិន​បើ​គ្មាន​ឡូហ្គោ​រូប​ផ្លែ​ប៉ោម​ដែល​ដាច់​មួយ​ចំណិត​ នៅ​ខាង​ក្រោយ​ទូរសព្ទ​ នោះ​វា​ជា​ផលិតផល​ក្លែង​ក្លាយ។

៥.​ ស្វែង​រក​ Serial Number
អាច​ចូល​ទៅ​ឆែក​ក្នុង​​ទូរសព្ទ​ ដោយ​ចូល​ទៅ​កាន់​ Setting → General → About​ បន្ទាប់​មក​នឹង​ឃើញ​មាន​ Serial Number ហើយ​អ្នក​អាច​បញ្ចូល​ Serial Number ទៅ​ក្នុង​វិបសាយ​នេះ​ (https://selfsolve.apple.com/agreementWarrantyDynamic.do​) ហើយ​ចុច​ Continue។ ប្រសិន​បើ​អាច​បន្ត​ទៅ​ផ្ទាំង​មួយ​ទៀត​ បាន​មាន​ន័យ​ថា​ iPhone អ្នក​ជា​របស់​ពិត។

៦.​ពិនិត្យ​មើល​ Memory
iPhone ពិត​ប្រាកដ​មិន​អាច​បន្ថែម​ Memory Card បាន​ទេ​ ហើយ​ប្រសិន​បើ​​មាន​កន្លែង​ឲ្យ​ថែម​ Memory Card​ ទៅ​លើ​ទូរសព្ទ​ iPhone​ នោះ​មាន​ន័យ​ថា​ វា​ជា​របស់​ក្លែង​ក្លាយ។

៧.​ ពិនិត្យ​មើល​អេក្រង់​ទូរសព្ទ​ពេល​បើក​ជា​លើក​ដំបូង
នេះ​ជា​ចំណុច​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​សាក​ល្បង​បិទ​ទូរសព្ទ​នោះ​ រួច​សាក​បើក​វា​ឡើង​វិញ។ បើ​ទូរសព្ទ​ក្លែង​ក្លាយ​នឹង​បង្ហាញ​ពាក្យ​ថា​ “Welcome”​ ចំណែក​ទូរសព្ទ​ពិត​គឺ​បង្ហាញ​តែ​ឡូហ្គោ​រូប​ផ្លែ​ប៉ោម​ប៉ុណ្ណោះ។

៨. ពិនិត្យ​មើល​ App Store
ចុច​លើ​App Store​ ប្រសិន​បើ​វា​នាំ​អ្នក​ទៅ​កាន់​ Play Store​ របស់​ Google​ នោះ​មាន​ន័យ​ថា ​វា​ជា​របស់​ក្លែង​ក្លាយ។

៩.សាក​ល្បង​មុខ​ងារ​ Siri
ទូរសព្ទ​ពិត​គឺ​អាច​ប្រើ​ប្រាស់​មុខ​ងារ​ Siri​ បាន​ ចំណែក​ទូរសព្ទ​ក្លែង​ក្លាយ​មិន​អាច​ប្រើ​បាន​ទេ។

១០.សាក​ល្បង​ភ្ជាប់​ទៅ​កាន់​ iTunes
ភ្ជាប់​ទូរសព្ទ​របស់​អ្នក​ទៅ​កាន់​កុំព្យូទ័រ​តាម​រយៈ​កម្មវិធី​ iTunes។ ប្រសិន​បើ​មាន​បង្ហាញ​ Error អ្វី​នោះ​ច្បាស់​ណាស់​ថា ​វា​ជា​ផលិតផល​ក្លែងក្លាយ។

១១.​ ពិនិត្យ​មើល​ក្ដារ​ចុច​
ប្រសិន​បើ​ជា​ទូរសព្ទ​ក្លែង​ក្លាយ​ នៅ​ពេល​ដែល​ផ្លាស់​ប្ដូរ​ Keyboard​ នោះ​ វា​នឹង​លោត​អក្សរ​ចិន​ចេញ​មក។

១២.​ចំនួន​ស៊ីម​កាត​ដែល​អាច​ប្រើ​បាន
បើ​អាច​ដាក់​ស៊ីម​កាត​បាន​ពីរ​នោះ​ វា​ជា​ទូរសព្ទ​ក្លែង​ក្លាយ។

១៣.​ ពិនិត្យ​កម្មវិធី​ដែល​មាន​ស្រាប់​
ទូរសព្ទ​ពិត​មាន​មក​ស្រាប់​នូវ​កម្មវិធី​មួយ​ចំនួន​ដូច​ជា​ Compact, Compass, Settings, Calculator, Music និង​ Photos។ ប្រសិន​បើ​មិន​មាន​កម្មវិធី​ដែល​តែង​មក​ជាប់​ជាមួយ​នឹង​ iOS​ របស់​វា​ទេ​ មាន​ន័យ​ថា ​ទូរសព្ទ​នោះ​បាន​ Jailbreak​ ឬ ក៏​ទូរសព្ទ​ក្លែង​ក្លាយ។ ដូច​នេះ​អ្នក​ត្រូវ​ធ្វើ​ការ​ Reset​ ទូរសព្ទ​ដើម្បី​ផ្ដាច់​ Jailbreak។ បើ​ Reset​ ហើយ​នៅ​តែ​បាត់​នោះ​ វា​ជា​ទូរសព្ទ​ក្លែង​ក្លាយ។

១៤. តម្លៃ​
ប្រសិន​បើ​មាន​តម្លៃ​ទាប​ជាង​ធម្មតា​ អ្នក​ត្រូវ​គិត​គូរ​ឲ្យ​ច្បាស់​ជា​មុន​សិន​មុន​នឹង​សម្រេច​ចិត្ត​ទិញ៕

ប្រភព៖ sabay