ឪឡឹក​ជួយ​បន្ថយ​ហានិភ័យ​ឈឺបេះដូង​ចំពោះ​មនុស្ស​ធាត់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឪឡឹក​ជួយ​បន្ថយ​ហានិភ័យ​ឈឺបេះដូង​ចំពោះ​មនុស្ស​ធាត់

18/07/2017
ពួក​អ្នកវិទ្យាសាស្ដ្រ​រកឃើញថា ផ្លែឈើ​មួយចំនួន​អាចធ្វើឱ្យ​ថយចុះ សម្ពាធ​ឈាម​ចំពោះ​មនុស្ស​ធាត់​សូម្បីតែ ពេល​គេ​ត្រូវបាន​ប្រាស្រ័យ​ជាមួយ អាកាសធាតុ​ត្រជាក់ ។​

​ការស្រាវជ្រាវ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ទស្សនាវដ្ដី​លើសឈាម​របស់​អាមេរិក​ បានឱ្យដឹងថា ការបរិភោគ ឪឡឹក​ល្អ​សម្រាប់​សុខភាព​បេះដូង និង​អាចធ្វើឱ្យ​ថយចុះ​ហានិភ័យ ឈឺបេះដូង ក្នុង​លក្ខខណ្ឌ​ត្រជាក់ ។​

​សាស្ដ្រាចារ្យ អា​ទូ​រូ ហ្វី​ហ្គេ​រូ (Arturo Figueroa ) នៅ​សកល​វិទ្យាល័យ​ផ្លរីដា សហរដ្ឋអាមេរិក បានឱ្យដឹងថា សម្ពាធ​ទៅលើ​សរសៃឈាម​មេ និង បេះដូង​អាច​ថយចុះ ក្រោយ ពេល​អ្នកជំងឺ​បរិភោគ​ឪឡឹក ឬ​អាហារ​ចម្រាញ់​ពី​ឪឡឹក ។​

​ពួក​អ្នកវិទ្យាសាស្ដ្រ​បាន​ស្រាវ ជ្រាវ​លើ​បុរស និង​ស្ដ្រី​មជ្ឈិមវ័យ​១៣ នាក់ កំពុង​កើត​ជំងឺ​ធាត់​ត្រូវ​លើសឈាម ក្នុង​រយៈពេល ១២ ខែ ។ អ្នកចូលរួម​ទាំងអស់​នេះ​ត្រូវបាន ពិសោធន៍ ដោយ វិធី​“​ជ្រលក់​ដៃ​ចូល​ទឹក​ត្រជាក់ ដើម្បី ត្រាប់​តាម​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់ ហើយ​ពេលនោះ ពួក​អ្នកស្រាវជ្រាវ បាន​វាស់​សម្ពាធ​ឈាម​របស់​ពួកគេ​” ។​បន្ទាប់ពីនោះ ពាក់កណ្ដាល​ក្នុងចំណោម ពួកគេ​បាន​បរិភោគ​ឪឡឹក​ទៀងទាត់ និង​ទទួលទាន​អាស៊ីត​អាមីន ៤​ក្រាម និង​L-arginine ២ ក្រាម​ក្នុង​១​ថ្ងៃ ។ ពាក់ កណ្ដាល​ទៀត​មិន​បរិភោគ ។ ហើយ លទ្ធផល គឺ​ឪឡឹក​អាចធ្វើឱ្យ​ចុះ​សម្ពាធ ឈាម​និង​បន្ថយ​តានតឹង​បេះដូង​សម្រាប់ អ្នក​លើសឈាម​សូម្បីតែ​ក្នុង​លក្ខខណ្ឌ ត្រជាក់ ។​

​សាស្ដ្រាចារ្យ​បានឱ្យដឹង​បន្ថែម ថាៈ​“​រឿងនេះ​មានន័យថា សារជាតិ​ក្នុង ឪឡឹក​នឹង​ធ្វើឱ្យ​ថយចុះ​សមត្ថភាព​ហួស ចំណុះ​សម្រាប់​បេះដូង​, អាស្រ័យ​ហេតុ​នោះ​បេះដូង​នឹងធ្វើ​ការ ងាយស្រួល​ជាង ក្នុងស្ថានភាព​តានតឹង​ដូចជា​ប្រាស្រ័យ​ជាមួយ​ភាព​ត្រជាក់​”៕

ប្រភព www.rasmeinews.com