អំបិល, ម្រេច និងក្រូចឆ្មារ អាចដោះស្រាយបញ្ហាទាំង ៦ នេះបានយ៉ាងមានប្រសិទ្ធភាព - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អំបិល, ម្រេច និងក្រូចឆ្មារ អាចដោះស្រាយបញ្ហាទាំង ៦ នេះបានយ៉ាងមានប្រសិទ្ធភាព

18/07/2017
តើអ្នកធ្លាប់ដឹងទេថាអំបិល, ម្រេច និង ក្រូចឆ្មារ មិនត្រឹមតែអាចប្រើនៅក្នុងមុខម្ហូបប៉ុណ្ណោះទេ តែវាមានប្រសិទ្ធភាពក្នុងការព្យាបាល​ជំងឺមួយចំនួនផងដែរ។

មានមនុស្សមួយចំនួនបានដឹងរួចទៅហើយអំពីប្រសិទ្ធភាពរបស់វា ប៉ុន្តែអ្នកប្រហែលជាមិនធ្លាប់បានសាកល្បងនោះទេ។ ហើយអ្នក​ក៏ប្រហែលជាមិនធ្លាប់ដឹងទេថាបញ្ហាទាំង ៦ ខាងក្រោមនេះអាចត្រូវបានដោះស្រាយដោយគ្រាន់តែប្រើក្រូចឆ្មារ អំបិល និង ម្រេច៖

១. ឈឺបំពងក
បំបាត់អាការៈឈឺបំពងកត្រូវបានព្យាបាលដោយគ្រាន់តែលាយទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ, ម្រេចកន្លះស្លាបព្រាកាហ្វេ និង ១ស្លាបព្រានៃអំបិលម៉ត់ ចូលទៅក្នុងកែវទឹកក្តៅឧណ្ហៗ។ ខ្ពុលវាពីរបីដងជាប្រចាំដើម្បីបន្ធូរអាការៈឈឺបំពងក និង ការពារក្អក។

២. តឹងច្រមុះ
សំរាលអាការៈតឹងច្រមុះពីផ្តាសាយ។ លាយម្រេច, ឈើអែម, គ្រាប់ជីវ៉ាន់ស៊ុយ ក្នុងបរិមាណស្មើរគ្នា ដាក់ចូលទៅក្នុងត្បាល បន្ទាប់​មកបុកវាអោយម៉ត់ដូចម្សៅ។ ហឹតល្បាយដែលបុករួចសន្សឹមៗដើម្បីបន្ធូរអាការៈតឹងច្រមុះ

៣. កំចាត់គ្រួសក្នុងថង់ទឹកប្រមាត់
ដើម្បីកំចាត់គ្រួសក្នុងថង់ទឹកប្រមាត់អ្នកគ្រាន់តែលាយប្រេងអូលីវ ៣ ភាគជាមួយទឹកក្រូចឆ្មារ ១ ភាគ និង ម្រេច ១​ ភាគ ហើយ​ញុំាវាដើម្បីបំបែកគ្រួស។

៤. ដំបៅមាត់
ដើម្បីព្យាបាលដំបៅមាត់ អ្នកគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយពែង ហើយខ្ពុលមាត់របស់អ្នក​បន្ទាប់ពីញុំាអាហាររួច។ វិធីនេះនឹងបំបាត់ពពួកបាក់តេរីអាក្រក់ និង អាចព្យាបាលដំបៅមាត់បានយ៉ាងមានប្រសិទ្ធភាព។

៥. បញ្ជុះទំងន់
លាយម្រេចម៉ត់ ១/៤ ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ និង ទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាមួយទឹកក្តៅឧណ្ហៗ ប្រសិន​បើអ្នកចង់ពន្លឿនការរំលាយអាហាររបស់អ្នក។ polyphenol របស់ក្រូចឆ្មារទប់ស្កាត់ការឡើងទំងន់ និង​ជំរុញប្រតិកម្មអាំងស៊ុយ
លីនដែលជំនួយដល់ការដុតបំផ្លាញជាតិខ្លាញ់។

៦. ចង់ក្អួត
ការមិនស្រួលក្នុងពោះអាចត្រូវបានបន្ធូរដោយម្រេចខ្មៅ ខណៈពេលដែលក្លិនរបស់ក្រូចឆ្មារបញ្ឈប់ការចង់ក្អួត។ លាយទឹកក្រូចឆ្មារ​១ស្លាបព្រាបាយនិង ម្រេចខ្មៅ ១ ស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ។ ផឹកវាយឺតរហូតទាល់តែអ្នកមានអារម្មណ៍ថាធូរ
ស្រាល៕

ប្រភព www.khmernews.today