វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វិធីបំ​បាត់​អា​ការ​ក្អក និង​កំ​ចាត់​ស្លេស្ម​ពី​បំ​ពង់​ក​ដោយ​ទឹក​ស៊ី​រ៉ូ​ធម្ម​ជាតិ​ធ្វើ​​ពី​កា​រ៉ុត

18/07/2017
ការ៉ុតជាបន្លែអាហារដ៏មានប្រយោជន៍ដល់សុខភាព ព្រោះវាមានផ្ទុកដោយវីតាមីនដ៏មានប្រយោជន៍ជាច្រើនដូចជាវីតាមីន ប៊ី ការ៉ូទីន
(B- carotene) វីតាមីន អេ (Vitamin A) ដែលល្អចំពោះសុខភាពភ្នែក។ ក្រៅពីនេះ ការ៉ុតក៏មានផ្ទុកវីតាមីន ស៊ី (C) វីតាមីនខេ (K)
និងវីតាមីនប៊ី (B) រួមជាមួយនឹងសារធាតុខនិជដូចជា ម៉ង់ហ្កាណែស (Manganese) ម៉ាញ៉េស្យូម (Magnesium) ផូស្វ័រ (Phosphorus) ប៉ូតាស្យូម (Potassium) កាល់ស្យូម (Calcium) និងដែក (Iron) ផងដែរ។

ខាងក្រោមនេះ ជារូបមន្តធ្វើទឹកស៊ីរ៉ូធម្មជាតិប្រើបានទាំងកុមារ និងមនុស្សធំដែលអាចបំបាត់អាការក្អក និងស្លេស្មចេញពីក្នុងសួតបាន​យ៉ាងមានប្រសិទ្ធភាព៖
គ្រឿងផ្សំ៖
- ការ៉ុត ១/២ គីឡូក្រាម
- ទឹកឃ្មុំ ៣ ទៅ ៤ ស្លាបព្រា

របៀបធ្វើ៖
យកការ៉ុតមកចិតជាចំណិតៗ ហើយលាងទឹកឱ្យស្អាត។ បន្ទាប់មក ដាក់វាស្ងោរក្នុងឆ្នាំងដោយដាក់ទឹកល្មមដើម្បីឱ្យវាទន់។ ពេល​ស្ងោរឆ្អិនលើកវាចេញពីភ្លើងទុកឱ្យត្រជាក់ ស្រង់ចេញ ហើយក្រឡុកវាឱ្យម៉ដ្ត។ ពេលទឹកស្ងោរការ៉ុតនោះត្រជាក់ហើយ ចាក់ទឹក​ឃ្មុំ
ចូលតែម្តង។​ បន្ទាប់មក អ្នកត្រូវយកទឹកនោះទៅចាក់ចូលក្នុងការ៉ុតដែលអ្នកបានក្រឡុកឱ្យម៉ដ្តមុននេះជាការស្រេច។ ភេសជ្ជៈ​នេះអ្នកគួររក្សាវាទុកនៅកន្លែង​ដែលមានសីតុណ្ហភាពពី ៨ ទៅ ១០ អង្សាសេ។

របៀបប្រើ៖
ទឹកស៊ីរ៉ូការ៉ុតនេះមិនប៉ះពាល់អ្វីដល់សុខភាពទេ ហើយអ្នកអាចប្រើវាញឹកញាប់បានដោយទទួលទានវាម្តងពី ៣ ទៅ ៤ ស្លាបព្រា។ មួយថ្ងៃ ឬពីរថ្ងៃក្រោយពីទទួលទានភេសជ្ជៈនេះ អ្នកនឹងកត់សម្គាល់ឃើញពីប្រសិទ្ធភាពរបស់វាដោយខ្លួនឯង៕

ប្រភព www.khmerscoop.com