៣ចំណុចដើម្បី​បំបាត់​ការ​ឈឺចង្កេះ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៣ចំណុចដើម្បី​បំបាត់​ការ​ឈឺចង្កេះ​

18/07/2017
តើអ្នក​កំពុងតែ​រង​ទុក្ខដោយសារ​ការ​ឈឺចង្កេះ​មែន​ទេ​? តើ​វា​កំពុងតែ​បំផ្លាញឬ​បង្អាក់​សកម្មភាព​ប្រចាំថ្ងៃ និង​ការងារ​របស់​អ្នក​មែន​ទេ​? សូម​អាន​អត្ថបទ​ខាងក្រោម​នេះ ដោយ​យកចិត្តទុកដាក់ ថា​មិន​ត្រូវ អ្នក​អាច​នឹង​ធូរស្រាល​បាន​ច្រើន បើ​អនុវត្ត​តាម​ការណែនាំ​ ទាំងអស់នេះ​។​

១. អ័រម៉ូន Endorphins
ស្តាប់​ទៅ​ដូច​ជា​ចម្លែក​! តើ​វា​ទាក់ទង​អី ទៅ​នឹង​អ័រម៉ូន​ទៅវិញ​? ជា​ការពិត ការសិក្សា​បាន​បង្ហាញថា អ័រម៉ូន endorphins ដែល​ត្រូវ​បាន​បញ្ចេញ ពេលអ្នក​ហាត់ប្រាណ អាច​កម្ចាត់ ឬ​កាត់​បន្ថយ​ការឈឺចាប់​ បាន​យ៉ាងច្រើន​។ គ្រូពេទ្យ​បាន​និយាយថា endorphins អាច​មាន​ប្រសិទ្ធភាព​ខ្ពស់ ដូចការ​ប្រើប្រាស់​ ថ្នាំ​បំបាត់​ការឈឺចាប់​ដែរ ហើយ​វា​ក៏​អាច​ព្យាបាល​ រោគ​ធ្លាក់​ទឹកចិត្ត និង​ស្ត្រេ​ស​ផងដែរ​ ។ ដូច្នេះ បើ​អ្នក​ឈឺ​ចង្កេះ ត្រូវ​សួរ​គ្រូពេទ្យ​ ពីវិធី​ហាត់ប្រាណ ដែល​សមស្រប​សម្រាប់​អ្នក​។​

២. ហាត់​ពង្រឹង​សាច់ដុំ​
សាច់ដុំ​តំបន់​ពោះ មាន​នាទី​សំខាន់​ណាស់ ដើម្បី​ថែរក្សា និង​ទ្រទ្រង់​ដល់​ឆ្អឹងខ្នង និង​ចង្កេះ​។ ដូច្នេះ អ្នក​គួរតែ​ហាត់ប្រាណ ដើម្បី​បង្កើម​ថាមពល និងភាពរឹងមាំ ដល់​សាច់ដុំ​ទាំងនោះ ដើម្បី​ការពារ​ការ​ឈឺចង្កេះ ហើយ​វិធី​ទាំងនោះ អ្នក​អាច​សាកសួរ​គ្រូពេទ្យ ឬ​អ្នកជំនាញ​ខាង​កីឡា​បាន​។​

៣. ក្តៅ និង​ត្រជាក់​
នេះ​មានន័យ​ថា អ្នក​អាច​ស្អំ​ដោយ​ទឹកកក ឬ​ទឹក​ក្តៅ​ឧណ្ហ ទៅលើ​កន្លែង​ដែល​មាន​បញ្ហា​ ឈឺចាប់​៕

ប្រភព www.lookingtoday.com