មានរោគ ក្អកខ្លាំង ងាយៗគ្រាន់តែទៅផ្ទះបាយ យកខ្ទឹមស មកផ្សំដូចខាងក្រោម នោះអ្នកនឹងបាន​ធូរ​ស្រាល​ភ្លាមៗ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មានរោគ ក្អកខ្លាំង ងាយៗគ្រាន់តែទៅផ្ទះបាយ យកខ្ទឹមស មកផ្សំដូចខាងក្រោម នោះអ្នកនឹងបាន​ធូរ​ស្រាល​ភ្លាមៗ​

18/07/2017
ក្នុងក្បូនឱសថបូរាណ ក៏ដូជាវេជ្ជសាស្ត្រទំនើប បានវិភាគឃើញថា ខ្ទឹមសពិតជាមានគុណប្រយោជន៍ដ៏ច្រើន ។ ដើម្បីព្យាបាលការក្អកធ្ងន់ធ្ងរ គប្បីអនុវត្តតាមរបៀបខាងក្រោមនេះ៖
១- ខ្ទឹមស និងទឹកឃ្មុំ
យកខ្ទឹមស ៤ ប្រាំកំពិស លាងស្អាត រួចដំតិចៗឲ្យបែក ដាក់ក្នុងចានលាយនឹងទឹកឃ្មុំប្រហែល ៣-៤ ស្លាបព្រាបាយ រួចយកទៅចំហុយ ។ បន្ទាប់ពីចំហុយវាប្រមាណ ១៥ នាទី ទុកវាឲ្យត្រជាក់ រួចផឹក១ថ្ងៃ ៣ ដង ១ដងប្រហែល ២ ស្លាបព្រាកាហ្វេ ។

ប្រមាណ ៣០ នាទី ក្រោយពេលផឹកវា នោះអ្នកនឹងបាត់ក្អក ក៏ដូចជាជួយឲ្យការរលាកបំពង់កថយចុះ ស្លេះក៏ហូរចេញ ។ គប្បីផឹកវាអំឡុងពេល ៣ ថ្ងៃ ដើម្បីឲ្យការក្អក រលាក បាត់ទាំងស្រុង ។

២- ខ្ទឹមស ចំហុយជាមួយអំបិល ឬ ស្ករស
ប្រើខ្ទឹមស ២-៣ កំពិស សំរាប់ក្មេង, ៧-៨ កំពិស សំរាប់មនុស្សចាស់ ។ យកខ្ទឹមដំឲ្យបែកៗ បន្ថែមអំបិលបន្តិច រួចលាយជាមួយទឹក (តិច) ហើយដាក់ចំហុយប្រមាណ ១៥ នាទី ។ ផឹក១ថ្ងៃ ៣ដង ប្រសិនបើអាការក្អកធ្ងន់ធ្ងរ ។ ថ្ងៃបន្ទាប់ធ្វើបែបនេះដដែល គ្រាន់តែបន្ថែមស្ករ១ស្លាបព្រាកាហ្វេ ទៅ ២ ស្លាបព្រាកាហ្វេ ។

អ្នកអាចពុំចាំបាច់ចំហុយវាក៏បាន ដោយគ្រាន់តែរម្ងាស់វាប្រើភ្លើងតិចៗ ឲ្យល្បាយទឹកនេះនៅសល់ ២/៣ គឺប្រើបានហើយ ៕
ប្រភព៖ khmerscoop