សម្រាប់អ្នកដែលមានបញ្ហាស្បែកមុខមិនសូវសស្អាត ស្បែកគ្រើម មិនគួរអោយទាក់ទាញនោះ អ្នកអាចមានជម្រើសជាច្រើននៅក្នុងការប្រើប្រាស់ផលិតផលថែរក្សាមុខជាច្រើន តែបើសិនជាអ្នកមិនចង់ប្រើប្រាស់នូវផលិតផលគីមីទាំងអស់នោះអាចងាកមកប្រើប្រាស់នូវរូបមន្តបែបធម្មជាតិនេះម្តងមើល។
អ្វីដែលត្រូវការ៖
- ទឹកបាយ 3 ស្លាបព្រា
- ទឹកដោះគោស្រស់(ឬទឹកដោះគោឆៅ) 1 ស្លាបព្រា
- ទឹកឃ្មុំ 2 ស្លាបព្រា
វិធីធ្វើ៖
យកគ្រឿងផ្សំទាំងបីខាងលើនេះ កូរដាក់ក្នុងចាន ឬ កែវធំមួយរហូតដល់វាឡើងស្អិត។
វីធីប្រើប្រាស់៖
លាងសម្អាតស្បែកមុខជាមួយនឹងទឹកក្តៅអ៊ុនៗ (ដើម្បីបង្កើនការស្រូបយកនៃសារធាតុចិញ្ចឹមទៅក្នុងកោសិកា)។ បន្ទាប់មកអ្នកត្រូវយកល្បាយខាងលើនេះ មកម៉ាស្សាលើផ្ទៃមុខអោយបាន 5 នាទី ហើយអ្នកត្រួវទុកវាពេញមួយប់ បន្ទាប់មកត្រូវលាងជម្រះចេញនាពេលព្រឹក។
អ្នកត្រូវធ្វើបែបនេះ 2 ដងក្នុងមួយសប្តាហ៍ ដែលវានឹងជួយឱ្យស្បែកមុខសស្អាតនិងប្រសើរជាងមុន។
ប្រភព៖ khmerwonder.net
