ពេល​ត្រូវ​ឆ្កែ​ខាំ គួរ​ធ្វើ​ដូច​ម្តេចទៅ​? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពេល​ត្រូវ​ឆ្កែ​ខាំ គួរ​ធ្វើ​ដូច​ម្តេចទៅ​?

12/07/2017
បញ្ហាឆ្កែខាំមិនដូចគ្នានឹង ការមុតកំបិតនោះទេ មានន័យថា អ្នកអាចនឹងមានឱកាសច្រើន ទៅនឹងការឆ្លងជំងឺឆ្កែឆ្កួត ហើយដើម្បីសុវត្ថិភាព អ្នកត្រូវតែធ្វើការព្យាបាលភ្លាមៗ។ ចំពោះការសង្គ្រោះបឋម លើករណីក្រោយពីឆ្កែខាំរួច មានដូចជា ៖

- មិនត្រូវចង់ក្រណាត់ ឬខ្សែ ជុំវិញកន្លែងមានរបួសតឹងឡើយ ហើយត្រូវរក្សាឲ្យមុខរបួសចំហរ។
- ចូរលាងសម្អាតរបួសនោះ ជាមួយទឹក និងសាប៊ូ។ បើសិនជាមានអាល់កុល នៅផ្ទះស្រាប់ អ្នកអាចលាងសម្អាតរបួសនោះបាន ដើម្បីសម្លាប់មេរោគ។ ការធ្វើបែបនេះ អាចជួយលាងសម្អាតទឹកមាត់ និងធូលីដី ចេញពីកន្លែងមានបញ្ហានោះបាន។
- ចូរពិគ្រោះជាមួយគ្រូពេទ្យ ក្នុងរយៈពេល ២៤ ម៉ោង និងទទួលយកការចាក់ថ្នាំដំបូង (បើសិនជាចាំបាច់) ដើម្បីបង្ការការបង្ករោគ។
- មនុស្សភាគច្រើន តែងប្រើវិធីព្យាបាល នៅផ្ទះដោយខ្លួនឯង ឬលាបថ្នាំនៅលើរបួស ដើម្បីឲ្យឆាប់ជា។ ប៉ុន្តែ របៀបព្យាបាលជំងឺ និងបង្ការជំងឺឆ្កែឆ្គួត ដែលត្រឹមត្រូវនោះ គឺការចាក់វ៉ាក់សាំង និង Immunoglobulin។ ដោយសារតែមេរោគបង្កជំងឺឆ្កែឆ្គួត គឺជាវីរុស ដូច្នេះ ការលាបថ្នាំសម្លាប់បាក់តេរី នឹងមិនមានប្រសិទ្ធភាពឡើយ។

ប៉ុន្តែ អ្នកអាចលាបថ្នាំសម្លាប់បាក់តេរីនេះបាន ដើម្បីបង្ការការបង្ករោគផ្សេងៗ ប៉ុន្តែ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឲ្យបានលឿនបំផុត តាមតែអាច ធ្វើទៅបាន។ មនុស្សភាគច្រើនមិនបានដឹងថា ការដែលឆ្កែខាំ អាចបណ្តាលឲ្យស្លាប់បាន បើសិនជាមិនមានការព្យាបាល ទាន់ពេលវេលា។
ជាមួយគ្នានេះដែរ មេរោគឆ្កែឆ្គួត មិនអាចព្យាបាលបានទេ ដូច្នេះ យកល្អ គួរតែយល់ដឹងអំពី ភាពធ្ងន់ធ្ងររបស់វា និងទទួលយកការព្យាបាល ឲ្យបានលឿនទៅ៕
ប្រភព៖ news.camlocation.com