គីង្គក់​ អាច​ដឹងជា​មុន​​ពី​ការ​រញ្ជួយ​ដី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គីង្គក់​ អាច​ដឹងជា​មុន​​ពី​ការ​រញ្ជួយ​ដី

12/07/2017
មនុស្ស​យើង​មិន​អាច​ដឹង​មុន​ថា​មា​ន​អ្វី​កើត​ឡើង​នោះ​ទេ ជា​ពិសេស​គឺ​គ្រោះ​ធម្មជាតិ​ ប៉ុន្ដែ​សត្វ​ខ្លះ​អាច​ដឹង​មុន​ថា​​អ្វី​នឹង​កើតឡើង​។ សត្វ​គីង្គក់​មាន​វិញ្ញាណ​ទី​៦ ដែល​អាច​ដឹង​ពី​គ្រោះ មហ​ន្ដ​រាយ​ ដែល​មាន​ដូច​ជា​ការ​រញ្ជួយ​ដី និង​ស៊ូណាមិ​​ជា​ដើម​។ដោយ​សារ​តែ​វា​អាច​ដឹង​មុន​បែប​នេះ​ហើយ គីង្គក់​អាច​ធ្វើ​ការ​ភៀស​​ខ្លួន​ទៅ​កន្លែង​ផ្សេង​មុន​ពេល​គ្រោះ​មហន្ត​រាយ​មក​ដល់​។

ក្រុម​អ្នក​វិទ្យាសាស្រ្ដ​ដែល​មក​ពី​សាកល វិទ្យាល័យ Open បាន​ធ្វើ​កា​រអង្កេត​ចំពោះ​សត្វ​គីង្គក់​ ហើយ​ពួក​អ្នក​វិទ្យាសាស្រ្ដ​ទាំង​នោះ​បាន​រក​ឃើញ​ថា គីង្គក់​បាន​បាត់​ខ្លួន​អស់​រលីង​នៅ​មុន​ពេល​គ្រោះ​រញ្ជួយ​ដី​មក​ដល់​។ ជាក់​ស្ដែង​ កាល​ពី​២០០៩ មានការ​រញ្ជួយ​ដី​មួយ​នៅ​អ៊ីតាលី​ ប៉ុន្ដែ​ពួក​វា​បាន​គេច​បាត់​អស់​ ហើយ​ត្រឡប់​មក​វិញ ក្រោយ​ការរញ្ជួយ​ដី​បាន​បញ្ចប់​។លោកបណ្ឌិត Rachel Grant ដែល​ជា​អ្នក​អង្កេត​លើ​សត្វ​គីង្គក់​បាន​និយាយ​ថា នេះ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​។

រយៈ​ពេល​បី​ថ្ងៃមុន​រញ្ជួយ​ដី​កើត​ឡើង គីង្គក់​ជិត​១០០ក្បាល​បាន​គេច​បាត់​អស់​រលីង​ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​បន្ទាប់​។មិន ​មែន​ត្រឹម​តែ​គីង្គក់​នោះ​ទេ ដែល​អាច​ដឹង​មុន​នូវ​ហេតុ​ការណ៍​ដែល​កើត​ឡើង​នោះ សត្វ​ជាច្រើន​ទៀត ក៏​បាន​ផ្លាស់​ប្ដូរអត្ត​ចរិត​​ផង​ដែរ​។ ជាក់​ស្ដែង សត្វ​ត្រី​ដែល​រស់​នៅ​តំបន់​ទឹក​ជ្រៅ​នៃ​សមុទ្ទ​ បាន​នាំ​គ្នា​ឡើង​មក​ផ្ទៃ​ទឹក​ខាង​លើ​ ដើម្បី​មើល​ស្ថាន​ការណ៍នៅ​មុន​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង ដែលភាគ​ច្រើន​នាំ​គ្នា​លោត​ផុត​ពី​ផ្ទៃ​ទឹក​ ចំណែក​​សត្វ​ក្ដាម​បាន​នាំ​គ្នា​ចាក​ចេញ​ពី​ទឹក​ នៅ​មុនពេល​រញ្ជួយ​ដី​មក​ដល់​។ដកស្រង់ពី arnkhmer