ស្មៀន ចង្អុលមុខចៅសង្កាត់ (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្មៀន ចង្អុលមុខចៅសង្កាត់ (មានវីដេអូ)

13/07/2017
វីដេអូមួយបានផ្ទុះកក្រើកហ្វេសប៊ុក បន្ទាប់ស្មៀនស្រីម្នាក់បានប្រើពាក្យសំដីមិនសមគួរមកកាន់មេឃុំថ្មី ដែលបានសុំមើលឯកសារមួយចំនួនពីស្មៀន ។ការតមាត់ តសំដីខ្លាំងៗរបស់ស្មៀននេះ គឺស្ថិតក្នុង  សង្កាត់១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ១១ កក្កដា ២០១៧ វេលាម៉ោង ៥ ល្ងាច  ។

ព្រោះតែការតបតដោយសំដីមិនល្អ ហើយស្រែកខ្លាំងៗរបស់ស្មៀនស្រីនេះ ត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ មិនសំចៃដៃ ផងដែរ ។​ ប្រភពបន្ថែមបានអោយដឹងថា ស្មៀនស្រីម្នាក់នេះ ជាចៅបង្កេីតរបស់លោក ឈិត សុផាត អតីតចៅសង្កាត់១ ក្រុងព្រះសីហនុ មកពីគណបក្សប្រជាជន។
សូមបញ្ជាក់ផងដែរថា មេឃុំថ្មីក្នុងសង្កាត់ទី១ នោះគឺមកពីគណបក្សសង្រ្គោះជាតិ ។
សូមទស្សនាវីដេអូ ខាងក្រោម៖