ញ៉ាំ​ភេសជ្ជៈ​មួយ​កែវ​នេះ​មុន​ចូល​គេង ដើម្បី​រំលាយ​ខ្លាញ់​ក្បាលពោះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ញ៉ាំ​ភេសជ្ជៈ​មួយ​កែវ​នេះ​មុន​ចូល​គេង ដើម្បី​រំលាយ​ខ្លាញ់​ក្បាលពោះ

12/07/2017
គ្រាន់តែ​ញ៉ាំ​ភេសជ្ជៈ​មួយ​កែវ​នេះ​មុនពេល​ចូល​គេង វា​នឹង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ដែលមាន​ច្រើន​ហួស​ក្នុង​ក្បាលពោះ​បាន​។ ចំពោះ​របៀប​ធ្វើ​វិញ​គឺ​ងាយស្រួល​បំផុត ហើយ​ក៏មាន​ប្រសិទ្ធភាព​ណាស់ដែរ​។​

​ខ្លាញ់​ក្បាលពោះ​គឺជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​កំពុងតែ​ស្វែងរក​ដំណោះស្រាយ ហើយក៏​មិន​ងាយ​នឹង​ដោះស្រាយ​បានដែរ ប៉ុន្តែ​យើង​មាន​ដំណឹង​ល្អ​មួយ​ដែល​អាចជួយ​អ្នក​បាន​។ ជាមួយនឹង​វិធីសាស្ត្រ​មួយ​នេះ អ្នកនឹង​ទទួលបាន​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​សម្រក​ទម្ងន់ ហើយ​បំបាត់​ខ្លាញ់​ក្បាលពោះ​ទៀត​។

​នៅពេល​ចូល​គេង ការរំលាយ​អាហារ​របស់​យើង​នឹងមាន​រយៈពេល​យឺត​រហូតដល់​ភ្ញាក់​ពី​គេង​។ គោលដៅ​សម្រាប់​ភេសជ្ជៈ​មួយ​នេះ​គឺ​ដើម្បី​បង្កើន​ការរំលាយ​អាហារ និង​រំលាយ​ជាតិ​ខ្លាញ់​កាន់តែច្រើន​ខណៈពេល​កំពុង​តែ​គេង​។

​គ្រឿងផ្សំ​៖
•    ក្រូចឆ្មារ​មួយ​ផ្លែ​
•    ត្រសក់​មួយ​ផ្លែ​
•    ខ្ញី​ដែល​ក​ញ្ជ្រាំ​ម៉ត់​មួយ​ស្លា​ព្រា​បាយ​
•    ទឹក​ប្រទាល​កន្ទុយក្រពើ​មួយ​ស្លាបព្រា​បាយ​
•    ជី​វ៉ាន់ស៊ុយ​មួយ​គុម្ព​តូច​
•    ទឹក​កន្លះ​កែវ​

​ចូរ​យក​គ្រឿងផ្សំ​ទាំងអស់​ខាងលើ​កិន​ចូលគ្នា​ឱ្យ​ម៉ត់​ទៅជា​ទឹក ហើយ​ញ៉ាំ​វា​មុនពេល​ចូល​គេង​។

អត្ថប្រយោជន៍​
•​    ​ត្រសក់​ជួយ​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ និង​ទឹកជា​ច្រើន ព្រមទាំង​មាន​កាឡូរី​ទាប​ទៀត​។ ត្រសក់​មួយ​ផ្លែ​មាន​កាឡូរី​តែ ៤៥​កាឡូរី​ទេ ដែល​ធ្វើឱ្យ​វា​ល្អ​បំផុត​សម្រាប់​ទទួលបាន​ក្បាលពោះ​ដ៏​រាបស្មើ​។​
•​    ​ជី​វ៉ាន់ស៊ុយ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ ដែល​អាចជួយ​លុបបំបាត់​ការ​ហើមពោះ ឬ​មិន​ស្រួល​ក្នុង​ខ្លួន​បាន​។​
•​    ​ក្រូចឆ្មារ​ជួយ​ច្រោះ​ជាតិពុល​ដែលមាន​ច្រើន​ក្នុង​រាងកាយ ហើយ​វា​ក៏​ជំនួយ​ដល់​ការរំលាយ​អាហារ និង ដល់​ការរំលាយ​ជាតិ​ខ្លាញ់​ដែរ​។​
•​    ​ខ្ញី​ជួយ​បង្កើន​ការរំលាយ​អាហារ បង្ការ​ការ​ទល់លាមក និង​បំបាត់​ខ្លាញ់​ក្នុង​ក្បាលពោះ​។ បើសិនជា​អ្នក​ចង់បាន​ក្បាលពោះ​រាបស្មើ ចូរ​ប្រាកដថា អ្នក​បាន​បញ្ចូល​ខ្ញី​នេះ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​រួចហើយ​។​
•​    ​ទឹក​ប្រទាល​កន្ទុយ​ក្រ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្នែក​មួយ​នៃ ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​ពេញនិយម​មួយ​ក្នុងការ​សម្រក​ទម្ងន់ ព្រោះ​វា​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​ប្រឆាំងនឹង​រ៉ាឌីកាល​សេរី ក្នុង​រាងកាយ​បាន​៕

​ប្រភព​៖ health