នេះបើយោងតាមអ្នកជំនាញ ការធ្វើចលនាឥរិយាបថរាងកាយមិនបានត្រឹមត្រូវ ត្រូវបានគេចាត់ទុកជាមូលហេតុចម្បងមួយ សម្រាប់ការវិលត្រឡប់មកវិញ នៃការឈឺសន្លាក់ និងជើង។ បញ្ហាទាំងនេះ ជាញឹកញាប់អាចនាំឱ្យមានផលវិបាកបន្ថែមទៀត ដូច្នេះហើយ អ្នកចាំបាច់ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីការពារបញ្ហាទាំងនេះកុំឱ្យកើតមានឡើង៕
រូបមន្តខាងក្រោមនេះ នឹងជួយឱ្យមានស្ថិរភាពឆ្អឹង និងសន្លាក់មានដំណើរការឱ្យល្អប្រសើរជាងធម្មតា។
គ្រឿងផ្សំ៖
- ទឹកឃ្មុំ ១ គីឡូក្រាម
- គ្រាប់ linen (ធ្មៃ សម្រាប់បង្កើតជាអំបោះ) ១០ស្លាបព្រាបាយ
- គ្រាប់ល្ពៅ ៥០ក្រាម
- គ្រាប់ល្ង ៥ ស្លាបព្រាបាយ
- ទំពាំងបាយជូរក្រៀម ៣ស្លាបព្រាបាយ
- គ្រាប់ផ្កាឈូករ័ត្ន ៥០ក្រាម
- ស្រូវសាឡី ៥០ក្រាម
ជំហ៊ានដំបូងបង្អស់ដែលអ្នកត្រូវធ្វើ គឺត្រូវយកគ្រឿងផ្សំទាំងអស់ដាក់នៅក្នុងចានធំមួយ (អាចផ្ទុកចំណុះវាបាន) លាយវាឱ្យបានល្អ រហូតអ្នកទទួលបានល្បាយខាប់សព្វសាច់។ បន្ទាប់មក ផ្ទេរល្បាយចូលទៅក្នុងកែវកញ្ចក់មួយ។
ការប្រើប្រាស់៖
ទទួលទានល្បាយនេះ ១ស្លាបព្រាកាហ្វេ មុនពេលទទួលទានអាហារពេលព្រឹក និងអាហារថ្ងៃត្រង់។ ការលាយបញ្ចូលគ្នានេះ មិនត្រឹមតែជួយពង្រឹងសន្លាក់ និងសាច់ដុំបេះដូងរបស់អ្នកនោះទេ ប៉ន្តែវានឹងធ្វើឱ្យប្រសើរឡើងដល់ការបត់បែននៃសរសៃចង និងតង់ដុងរបស់អ្នក។ ក្រៅពីនោះ ការរំលាយអាហារដែលលើសពីតម្រូវការ វានឹងជួយបម្លែងទៅជាថាមពលរ៉ែដល់រាងកាយថែមទៀតផង៕
ប្រភព៖ khmerpropey.com