អាថ៌កំបាំង​១០​យ៉ាង​ធ្វើ​ឲ្យ​មាន​សម្រស់​ក្មេង​ជាង​វ័យ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាថ៌កំបាំង​១០​យ៉ាង​ធ្វើ​ឲ្យ​មាន​សម្រស់​ក្មេង​ជាង​វ័យ​

11/07/2017
ស្ត្រី​គ្រប់រូប​តែងតែ​ចង់បាន​នូវ​រូបសម្បត្តិ​ស្រស់ស្អាត​តាម​បំណងប្រាថ្នា​របស់ខ្លួន ដែល​មើលទៅ​សមជា​មួយ​ការវិវឌ្ឍ​របស់​សម័យ​កាល​ទំនើប​។

ពួកគេ​ស្រមៃ​ចង់បាន​សម្រស់​ក្មេង​ជាង​វ័យ​យូរអង្វែង​ ហើយ​មាន​ភាព​ស្អាត​តាម​លក្ខណៈ​ធម្មជាតិ​ទៀតផង​។ ​ថ្ងៃនេះ​យើង​ផងដែរ​ផ​ប​ហ្សូ​ន​នឹង​សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ឲ្យ​ងាក​មក​អនុវត្តន៍​នូវ​វិធី​ងាយៗ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ឲ្យ​សម្ផស្ស​របស់លោក​អ្នកមើល​ទៅ​កាន់តែ​ក្មេង​ជាង​វ័យ​៖

1.​បរិភោគ​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​​ដើម្បី​ឲ្យ​មាន​រូបរាង និង​សម្រស់​ស្រស់ស្អាត​ប្រិយមិត្ត​ទាំងអស់​គួរ​គ​ម្បី​តែ​បរិភោគអាហា​ណា ដែក​មាន​ជីវជាតិ​ចិញ្ចឹម​សារពាង្គកាយ​គ្រប់គ្រាន់ ដោយ​បរិមាណ​ត្រឹមត្រូវ​ហើយ​ទៀងទាត់​ទៀតផង​។ សម្រាប់​​អាហារ​ដែល​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​គ្រ​ប់​គ្រាន់​ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់​។ ហើយ​គួរ​ឈប់​បរិភោគ​អាហារ​ណា​ដែលមាន​សារធាតុ​មិនល្អ
​ដូចជា​អាហារ ដែលមាន​សារធាតុ​ខ្លាញ់ និង​ញៀន​ច្រើនពេក​។ រៀបចំ​របប​អាហារ​របស់​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​។

​2.​ ​ធ្វើការ​ហាត់ប្រាណ​ឲ្យ​ទៀងទាត់​​ការហាត់​ប្រាណ​ដោយ​ដើរ​នៅពេល​ព្រឹក នៅ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ទទួលបាន​រូបរាង​ស្លី​មនិង​ស្បែក​មាន​ពណ៌​ភ្លឺ​ថ្លា​នោះទេ​។ លោកអ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ ឬ​ធ្វើ​Yoga ជាប្រចាំ​ដើម្បី​ឲ្យ​រាង​កាយ​​របស់​បាន​បញ្ចេ​ញ​នូវ​សកម្មភាព​បាន​ច្រើន​។​អ្នក​ប្រាកដជា​មើលទៅ​ក្មេង​ជាង​វ័យ​នៅពេលដែល​អ្នកអនុវត្ត​ន៍​វា​បាន​ត្រឹមត្រូវ ហើយ​មាន​អារម្មណ៍​ភ្ញាក់ផ្អើល ចំពោះ​លទ្ធផល
​ដែល​ទទួលបាន​។

​3.​សម្រក​ទម្ងន់​​ការដែល​មើល​មាន​សម្រស់​ក្មេង​ជាង​វ័យ​និង​មាន​រាងកាយ​ស៊ិ​ច​ស៊ី​នោះ លោកអ្នក​ត្រូវតែ​កាត់បន្ថយ​បរិមាណ​ជាតិ​ខ្លាញ់​នៅក្នុង​ខ្លួន​របស់​អ្នក ភាព​លើស​ទម្ងន់​ប្រហែលជា​អាច​បណ្ដាល ឲ្យ​យើង​មាន​ស្រេ្ត​ស ជាងនេះទៅទៀត​នោះ​ប្រឈមមុខ និង​ជំងឺ​ជាច្រើន​ទៀតផង​។ មាន​ទម្ងន់​សមល្មម​អាចជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ និង​អាច​ជៀស​ផុតពី​ជំងឺ​ដែល​ទាក់ទង​នឹង​ការ​លើស​ទម្ងន់​។

​4.​បង្កើត​ភាព​រីករាយ​​មនុស្ស​វ័យ​ជំទង់​ភាគ​ច្រើម​មាន​អ​កប្ប​កិរិយា​អវិជ្ជមាន​ទាក់​ទង់​នឹង​វ័យ​របស់​ពួកគេ ទស្សនៈ​នេះ​បាន​នាំ​ពួកគេ​មាន​បញ្ហា​សុខភាព​ដូចជា​ជំងឺ​គាំ​បេះដូង និង​ស្ត្រេ​ស​ដែល​អាច​បណ្ដាល​ជា​ជំងឺ​ផ្សេងៗ​។ ​ប្រសិន​បើ​អ្នកមាន​អារម្មណ៍​ស្ត្រេ​ស​នោះ​វី​ថី​ដែល​ល្អ​បំផុត​គឺ ត្រូវតែមាន​ពេល​សម្រាក់​ពី​ការងារ ឬអ្វី​ដែល​អ្នកធ្វើ​ជានិច្ច​ជា​កាល​ដោយមាន​ថ្ងៃ​សម្រាក ដើរ​កំសាន្ត​ជាមួយ​មិត្តភក្តិ ឬក៏​ធ្វើ​សកម្មភាព​អ្វីដែល​អ្នក​ចូលចិត្ត​ដូចជា​ស្ដាប់​តន្ត្រី រាំ អាន​សៀវភៅ​…​ល​…​ការធ្វើ​ដូចនេះ​អាចជួយ​ឲ្យ​អ្នក​គេច​ផុតពី​ជំងឺស្ត្រេស និង​មាន​សុខភាព​ល្អជា​ប្រចាំ​។​

5.​​ធ្វើ​សម្មាធិ​អារម្មណ៍​​តាម​ការពិសោធ​បាន​ឲ្យ​ដឹងថា ការធ្លាក់​ទឹកចិត្ត​បាន​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជាច្រើន សុខភាព​រាងកាយ​រប​ស់​អ្នក​ត្រូ​វា​បាន​ប៉ះពាល់​ដោយសារតែ​បញ្ហា​ផ្លូវចិត្ត​របស់​អ្នក​។ អ​កប្ប​កិរិយា​វិជ្ជមាន​សម្រាប់​ជីវិត​មាន​សុខមាលភាព​គឺជា​មធ្យោបាយ​ដែល​យើង​មើលឃើញ​ខ្លួន​ឯ​មាន​វ័យក្មេង​និង​មាន​សុខ​ភាបល្អ ស្ត្រេ​ស​អាចធ្វើ​ឲ្យ​ស្បែក សក់​របស់​អ្នកមាន​ការប្រែប្រួល និង​បំផ្លាញ​ផ្នែក​ផ្សេងៗ​ជាច្រើន​ទៀត​របស់​សារពាង្គកាយ​របស់​អ្នក​។ វា​ជាការ​ប្រសើរ​ប្រសិនបើ​យើង​អាច គ្ប​ប់​គ្រង​វា​បាន ហើយ​មធ្យោបាយ​ដែល​ល្អ​នោះ​គឺ​ធ្វើការ​សម្មាធិ​អារម្មណ៍ វា​អាចធ្វើ​ឲ្យ​ខួរក្បាល​មានដំណើរ​ការ​ល្អ អនុវត្តន៍​ការធ្វើ​សម្មាធិ​ជាប្រចាំ​នៅមុន​ពេលដែល​អ្នក​ចូលដំណេក​ពេលយប់​ឬក៏​នៅពេល​ប្រ​លឹម​ដើម្បី​ទទួល​អារម្មណ៍​ស្រស់ថ្លា នៅពេលដែល​កំពុង​សម្មា​ធិ​ត្រូវ​ចាំ​ថា អ្នក​មិនត្រូវ​ផ្ដោតអារម្មណ៍​រប​ស់​អ្នក​ទៅលើ​អ្វីដែល​មិនល្អ ត្រូវផ្ដោត​អារម្មណ៍​វិជ្ជមាន​ទៅលើ​អ្វីដែល​កើតឡើង​ជាមួយនឹង​ការអនុវត្ត​របស់​អ្នក​បាន​ហើយ​។​

6.​គេង​ឲ្យ​បាន​គ្រប់គ្រាន់​​ការ​គេង​បាន​គ្រប់គ្រាន់​អាចជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ និង​សំបុរស្បែក​ស្រស់ថ្លា​ដើម្បី​រក្សា សុខភាព​ឲ្យ​បានល្អ​ជានិច្ច​ត្រូវ​គេង​ឲ្យ​បាន​៦ ទៅ​៨​ម៉ោង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ព្រោះ​វា​អាចជួយ ឲ្យ​លោក​អ្នកមាន​សម្រស់​មើល​ទៅ​ក្មេងខ្ចី​ដូច​ធម្ម​ច​ជាតិ​។​

7.​ស្តាយ​នៃ​ការ​ស្លៀកពាក់​​ស្តាយ​នៃ​ការ​ស្លៀកពាក់​គឺអាច​បង្ហាញ​នូវ​ចរិតលក្ខណៈ​របស់​យើង​បាន​យ៉ាងច្បាស់ ជ្រើសរើស ស្តាយ​សម្លៀកបំពាក់​ណា​ដែល​សម​នឹង​ចរិតលក្ខណៈ​របស់​អ្នក ហើយ​ឲ្យ​ប្រក​ដ​ថា វា​ជា សម្លៀកបំពាក់​ដែល​អ្នក​ចូលចិត្ត​ទាំង​ពណ៌ ម៉ូត និង​ទំហំ ។ស្តាយ​សម្លៀកបំពាក់​ដែលមាន​ផាសុខភាព​អាចជួយ​ដើរតួរ​ឲ្យ​អ្នកមាន​សម្រស់​កាន់​លេចធ្លោ​ជាងគេ​។​

8.​សុខភាព​ស្បែក​​ការថែរក្សា​ស្បែក​គឺជា​កត្តា​សំខាន់​ដែល​មើលទៅ​មាន​ភាព​ក្មេង​ជាង​វ័យ កាលណា​យើង​មាន​អាយុ​កាន់តែច្រើន នោះ​ស្បែក​របស់​យើង​ក៏​វិវឌ្ឍន៍​ដូចគ្នា​ដែរ​។​បញ្ហា​ដែក​មនុស្ស​គ្រប់គ្នា​ជួបប្រទះ​នោះ​គឺ​ភាព​ជ្រីវ​ជ្រូ​ញ​ដែល​បណ្ដា​លពី​ការប៉ះពាល់​ដោយ​កាំរស្មីUV ការ​ស្ងួត​បែក​ស្រការ​ក្នុង​រដូវ រងារ និង​ភាព​ខ្មៅ​ជាច្រើន​ទៀត​។​ដើម្បី​ជៀសវាង​បញ្ហា​ស្បែក​ជ្រីវជ្រួញ អ្នក​ត្រូវតែ​ប្រើ នូវ​វី​ធី​សាស្ត្រ​មួយ
ចំនួន​ដូចជា​ផ្ដល់​ជាតិ​វីតាមីន និង​ជាតិ​រ៉ែ ដល់​ស្បែក​។ ប្រើ​ឡេ​ការពារ​កម្តៅ ថ្ងៃ​ដើម្បី​ការពារ​ស្បែក​ពី​ការបំផ្លាញ​ពី​កាំរស្មី​អ៊ុ​ល​ត្រា វ៉ា​យ​អឺ​ លេ​ត (Ultra Violet ) ដឹង​នូវ​អាយុ កាល​នៃ​ស្បែក​របស់​អ្នក ហើយ​ថែទាំ​ស្បែក​ទៅតាម​សភាព​របស់​វា​។

​9.​​ការថែរក្សា​ក្រចកដៃ​​យើង​ត្រូវ​សម្អាត​ក្រចក់​និង​ម្រាមដៃ​របស់​ជានិច្ច ព្រោះ​ដៃ​ជា​ផ្នែក​មួយ​បាន​បញ្ចេញ​នូវ សក​មុ្ម​ភាពជា​ប្រចាំ​ហើយក៏​រង​ផលប៉ះពាល់​ច្រើន​ដែរ ការទទួល​សំណើម ធូលី ដែលជា​ភ្នា​ក់ ងារ​បង្ក​មេរោគ​ផ្សេង​ៗ ​ជាហេតុ​បណ្ដាល​ឲ្យ​ម្រាមដៃ​និង​ស្បែក​មើលទៅ​មិនមាន​ភាព​ស្អាត ជាងនេះទៅទៀត​អាច​បង្ក​ជា​ជំងឺ​ទៀតផង​។

​10.​កាត់បន្ថយ​ជាតិពុល​​ជាតិពុល​នៅក្នុង​ស្បែក​របស់​យើង​បានមក​ដោយសារ​ការបរិភោគ​អាហារ និង​ការដកដង្ហើម​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។សារធាតុពុល​អាចធ្វើ​ឲ្យ​ស្បែក​និង​សារពាង្គកាយ​របស់​យើង​មាន​សុខភាព​មិនល្អ ដើម្បី​​កាត់​បន្ថយ​សារធាតុពុល​ដែល​យើង​ទទួល​រាល់ថ្ងៃយើង​គួរតែ​ចំណាយពេល​យ៉ាងតិចណាស់​ឲ្យ​បាន​២០​នាទី​ក្នុង​១​ថ្ងៃ​ជាមួយនិង​បរិយាកាស​បៃតង ដើម្បី​ទទួលបាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​តាម​បែប​​ធម្មជាតិ​។​
ប្រភព៖ www.popzone.asia