អាថ៌​កំបាំង ៧​យ៉ាង ក្នុងការ​ប្រើ ផ្លែក្រូច​ឆ្មា ដើម្បី​ឲ្យ​ស្បែក​សរ​ម៉ដ្ឋ​រលោង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាថ៌​កំបាំង ៧​យ៉ាង ក្នុងការ​ប្រើ ផ្លែក្រូច​ឆ្មា ដើម្បី​ឲ្យ​ស្បែក​សរ​ម៉ដ្ឋ​រលោង

10/07/2017
ក្នុង​ផ្ទះបាយ ​របស់​អ្នក​ត្រូវ​តែ ​មាន​ក្រូចឆ្មា​ជា​ប្រចាំ ដើម្បី​ធ្វើ​ជា​ទឹកក្រូច​ឆ្មា ឬ​ជា​គ្រឿងផ្សំ ​សម្រាប់​ធ្វើ​ឲ្យ​ អាហារ​មាន​រសជាតិ​ឆ្ងាញ់​។ ក្រៅពី​នេះ ក្រូចឆ្មា​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើ​ស្បែក​។
វា​មាន​ផ្ទុក​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​ប្រឆាំងអុកស៊ីតកម្ម ក្រូចឆ្មា​បាន​ផ្តល់​នូវ​អត្ថ​ប្រ​យោ​ជ​ន៏​ដល់​ស្បែក​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ប្រសិនបើ ​អ្នក​ព្រួយបារម្ភ​ អំពី​ស្នាម​ជាំ​លើ​ផ្ទៃមុខ ទឹកក្រូច​ឆ្មា​អាច​ជួយ​ដោះស្រាយ​កង្វល់​មួយ​នេះ​បាន​។ ក្រូចឆ្មា​ជា​ឃ្លាំង​អត្ថ​ប្រ​យោ​ជ​ន៏​ចំពោះ​ស្បែក និង​សក់​របស់​អ្នក​។

ប្រសិនបើ​ អ្នក​កំពុង​ស្វែងរក ​សមាសធាតុ​ផ្សំ​ ដែល​អាច​ជួយ ​ដល់​តម្រូវការ​សម្រស់​គ្រប់​បែប​យ៉ាង​របស់​អ្នក គ្មាន​អ្វី​ប្រសើរ​ជាង​ក្រូចឆ្មា​ទៀត​ឡើយ​។

តើ​ក្រូចឆ្មា​អាច​ជួយ​ដល់​ស្បែក​របស់​អ្នក​ដោយ​របៀប​ណា? ទឹកក្រូច​ឆ្មា​ជា​សារធាតុ​លាង​ជម្រះ​ជាតិ​ពណ៌​ពី​ធម្មជាតិ និង​ជា​ឱសថ​ប្រើ​ដើម្បី​ឲ្យ​ស្បែក​ស កម្ចាត់​ស្នាម​អាចម៍រុយ​។ មិនតែប៉ុណ្ណោះ​វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​ទន់​ផង​ដែរ​។ វិធីសាស្ត្រ​ ប្រើ​ក្រូចឆ្មា​ ងាយ​ៗ​មួយ​ចំនួន អាច​ជួយ ​ដល់​ស្បែក ​របស់​អ្នក​។

ប្រើ​រូបមន្ត​ ខាងក្រោម ​ដើម្បី​កម្ចាត់​បញ្ហា​ ស្បែក​ដោយ​ខ្លួនឯង​៖
- ស្នាម​មុន ៖
ក្រូចឆ្មា​ បាន​ផ្តល់​នូវ ​អត្ថ​ប្រ​យោ​ជ​ន៏​ ដ៏​អស្ចារ្យ​ ចំពោះ​សម្រស់​។ មនុស្ស​ មួយ​ចំនួន ​ប្រើ​ទឹកក្រូច​ឆ្មា​ អាច​បណ្តាល​ឲ្យ​ រមាស់ ដូច្នេះ​កុំ​ប្រើ​ក្រូចឆ្មា​ចំពោះ​រន្ធ​ញើស​បើក​។ ព្យាយាម​យក​ក្រូចឆ្មា​ជូត​ថ្នម​ៗ​លើ​ផ្ទៃមុខ ក្រោយ​រយៈពេល ២០​នាទី លាង​សម្អាត​ចេញ​ជាមួយនឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​។ យល់​ល្អ​ជៀសវាង​ប្រើ​នៅ​តំបន់​ជុំវិញ​ភ្នែក​។ សារធាតុ ​ប្រឆាំង​នឹង​ អុកស៊ីតកម្ម ​បាន​រក​ឃើញ ​នៅ​ក្នុង​សំបក​ក្រូ​ឆ្មា អាច​ជួយ​លាង​ ជម្រះ​កោសិកា​ ស្បែក​ងាប់​ៗ​។ សំ បក​ក្រូចឆ្មា​អាច​ជួយ​ដល់​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូច​ជា ស្បែក​ជ្រីវជ្រួញ និង​មុខ​កើត​មុន​។

- កម្ចាត់​កោសិកា​ស្បែក​ងាប់៖
សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​របស់​ក្រូចឆ្មា និង​ទឹកឃ្មុំ​ជា​អ្នក​លាង​ជម្រះ​យ៉ាង​ខ្លាំងក្លា​។ លាយ​ទឹកក្រូច​ឆ្មា ១​ស្លាបព្រា​បាយ​ជាមួយ​ទឹកដោះគោ​ជូរ ១/៤​។
បន្ទាប់​មក​បន្ថែម​ទឹកឃ្មុំ១​ស្លាបព្រា​បាយ​ចូល​។យក​វា​លាបលើ​ផ្ទៃមុខ​របស់​អ្នក​។ទុក​វា​រយៈពេល១៥​នាទីក្រោយមក​លាង​សម្អាត​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​។

- ម៉ាស់​បិត​មុខ៖
អ្នក​អាច​ប្រើ​ ក្រូចឆ្មា​ តាម​វិធី​ ផ្សេង​ទៀត​ ដើម្បី ​កម្ចាត់​ កោសិកា​ ស្បែក​ងាប់​។ វិធី​នេះ​ អាច​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ​រលោង​។ យក​ស្ករត្នោត ២​ស្លាបព្រា​បាយ​ដាក់​ចូល​ចាន​មួយ​។ រួច​បន្ថែម ​ស៊ុត​ស ១​គ្រាប់ និង ​ទឹកក្រូច​ឆ្មា ១​ស្លាបព្រា​ បាយ​ចូល​។ លាយ​វា ​បញ្ចូល​គ្នា​ ឲ្យ​បាន​សព្វ​ល្អ​។ បន្ទាប់​មក​លាប​លើ​ស្បែក​របស់​អ្នក​ដោយ​ប្រើ​ម្រាមដៃ​ម៉ាស្សា​។ ទុក​រយៈពេល ១០​នាទី​។ ប្រើ​ទឹក​ក្តៅ​ឧ​ណ្ឌ​ៗ​ដើម្បី​លាង​សម្អាត​ផ្ទៃមុខ ហើយ​ប្រើ​ក្រែ​ម​ផ្តល់​សំណើម​។

- អ្នក​ផ្តល់​សំណើម​ល្អ​ជាងគេ​បំផុត ៖
ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​លើ​ផ្ទៃមុខ​របស់​អ្នក ពេល​នេះ​អ្នក​អាច​ប្រើ​ទឹកក្រូច​ឆ្មា​លាប​លើ​ផ្ទៃមុខ​ដោយ​ផ្ទាល់​។ ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ស្បែក អ្នក​អាច​បញ្ឈប់​ការ​ប្រើ​ក្រូចឆ្មា​។
តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​ស្បែក​របស់​អ្នក​ស្ងួត ហើយ​ចង់​ឲ្យ​វា​ទន់ អ្នក​អាច​សាកល្បង​លាយ​ទឹកដូង ២-៣​ដំណក់​ជាមួយនឹង​ទឹកក្រូច​ឆ្មា ២-៣​ដំណក់​។ ទឹកដូង​អាច​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​របស់​អ្នក ចំណែកឯ​ទឹក ក្រូច​ឆ្មា​វិញ​នឹង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ថ្លា​។

- កែងដៃ និង​ជង្គង់​ខ្មៅ៖
ប្រសិនបើ​អ្នកដឹង​ថា កែងដៃ និង​ជង្គង់​របស់​អ្នក​ខ្មៅ អ្នក​អាចយក​ក្រូចឆ្មា​ពាក់កណ្តាល​ជូត​លើ​កែងដៃ និង​ជង្គង់​ជា​រៀងរាល់ថ្ងៃ​។ វា​អាច​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ពី​ជង្គង់ និង​កែងដៃ​។

- កម្ចាត់​មុន​ក្បាល​ខ្មៅ ៖
ក្រូចឆ្មា​ជា​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​ពី​ធម្មជាតិ អាច​ជួយ​ព្យាបាល​បញ្ហា​កើត​មុន​។ គ្រាន់តែ​ចិត​ក្រូចឆ្មា ១​ចំណិត រួច​ច្របាច់​យក​ទឹក​លាប​លើ​ផ្ទៃមុខ​របស់​អ្នក​។ទុក​វា​ រយៈពេល ​ពី ១០​ទៅ ១៥​នាទី​។ ទឹកក្រូច​ឆ្មា​ អាច​ជួយ ​កាត់​បន្ថយ ​ការ​កកើត​ឡើង និង​អាកា​រៈ​មុន​ ក្បាល​ខ្មៅ ​ធ្ងន់ធ្ងរ​។ ព្យាយាម​យក​ទឹកក្រូច​ឆ្មា​លាប​ដោយ​ផ្ទាល់​លើ​ផ្ទៃ​មុខជា​រៀង​រាល់​យប់ រហូត​ដល់​មុន​លែង​កើត​មាន​។

- វីតាមីន C :
ក្រូចឆ្មា​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​អាស៊ីត​ស៊ី​ទ្រិ​ច​ដែល​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។ វីតាមីន C ជា​សារធាតុ​ ប្រ ឆាំង​នឹង​អុកស៊ីតកម្ម ដែល​ជួយ​កម្ចាត់​ធាតុ​វិទ្យុសកម្ម និង​ជួយ​បង្កើន​ដល់​ការ​ផលិត​កូ​ឡា​សែន​៕