ដឹង​ទេ!!! ប៉េងប៉ោះមាន​ពណ៌​ខុស​គ្នា អត្ថប្រយោជន៍​របស់​វា​ក៏​ខុស​គ្នា​ដែរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹង​ទេ!!! ប៉េងប៉ោះមាន​ពណ៌​ខុស​គ្នា អត្ថប្រយោជន៍​របស់​វា​ក៏​ខុស​គ្នា​ដែរ

10/07/2017
សម័យ​នេះ​ប៉េងប៉ោះមិនមែន​តែ​ពណ៌​ ក្រហម​ទៀត​ទេ គឺ​មាន​ទាំង​ប៉េងប៉ោះ​ពណ៌​ផ្កាឈូក ពណ៌លឿង ពណ៌ទឹកក្រូច និង​ពណ៌សូកូឡា ក៏មាន​ដែរ។ ចំណែក​ពណ៌នីមួយៗ​សុទ្ធតែ​មាន​ប្រយោជន៍​ខុសៗគ្នា។

ពណ៌សូកូឡា / ពណ៌ត្នោតកើត​ចេញពី​ការ​យក​ហ្សែន​របស់​ផ្កាអណ្ដាាត​នាគ មក​លាយជាមួយ​ប៉េងប៉ោះ ហើយ​ដើម​អណ្ដាត​នាគសម្បូរ​ដោយ​សារធាតុ​អែនថូសៃយ៉ានីន ទើបប៉េងប៉ោះ​ពណ៌ត្នោតនេះ ជួយ​ការពារ​ជំងឺ​មហារីក​បាន​ជាច្រើន​ប្រភេទ។ ពណ៌លឿង / ពណ៌ទឹកក្រូច ជាប៉េងប៉ោះ​ដែល​មាន​អាស៊ីដ​តិចជាង​ប៉េងប៉ោះ​ទូទៅ សមស្រប​ចំពោះ​អ្នកមាន​ជំងឺ​អាស៊ីដហូរច្រាល ​ដែល​ពិសារ​ប៉េងប៉ោះ​ច្រើន​មិនបាន​ និង​ជួយការពារ​ជំងឺបេះដូង បំប៉នកែវភ្នែក បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​អោយបាន​រឹងមាំ។ 

ពណ៌ផ្កាឈូក ជាថ្នាំបំប៉នខួរក្បាល​តាម​ធម្មជាតិ​ប៉ប៉នការចងចាំ ការពារ​ការឆ្លង​មេរោគ​តាមអវយវៈ និង​មហារីក​ក្រពេញ​ប្រូស្ដាត​ចំពោះ​មនុស្ស​ប្រុស៕