តើអ្នកដឹងទេ! នៅពេលឡើងដល់ឋានព្រះច័ន្ទ អាចមើលឃើញមហាកំពែងចិនបានឬអត់? - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តើអ្នកដឹងទេ! នៅពេលឡើងដល់ឋានព្រះច័ន្ទ អាចមើលឃើញមហាកំពែងចិនបានឬអត់?

12/07/2020
(ពិភពលោក)៖ កាលពីមុនមានគេនិយាយពាក្យចចាមអារ៉ាមថា នៅពេលអ្នកឡើងទៅដល់ឋានព្រះច័ន្ទ ហើយមើលមកភពផែនដីយើងវិញ អ្នកនឹងមើលឃើញមហាកំពែងប្រទេសចិនជាក់ជាមិនខាន ប៉ុន្តែបើតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្របានអះអាងថា ការឃោសនានេះមិនមែនជាការពិតនោះឡើយ។

គំនិតដែលថាមហាកំពែងប្រទេសចិនជាសមិទ្ធផលតែមួយគត់ ដែលអាចមើលឃើញពីព្រះច័ន្ទ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងបានបង្កឱ្យមានភាពច្របូកច្របល់ពីរឿងឋានព្រះច័ន្ទ និងអវកាសជាច្រើន។

ការពិត អវកាសនៅមិនឆ្ងាយប៉ុន្មាននោះទេពីផែនដី គឺមានចម្ងាយតែ ៩៧ គីឡូម៉ែត្រប៉ុណ្ណោះ ដែលចាប់ពីចំណុចនោះមក យើងអាចមើលឃើញសមិទ្ធផលជាច្រើន ដូចជា ផ្លូវថ្នល់ ទូកនៅលើទន្លេ ផ្លូវរទេះភ្លើង វាលស្រែ សូម្បីតែអគារមួយចំនួនក៏អាចមើលឃើញដែរ មានន័យថា ត្រឹមចំណុចនេះយើងនៅអាចមើលឃើញមហាកំពែងប្រទេសចិនបាន ប៉ុន្តែប្រសិនបើអ្នកចេញផុតពីចំណុចនេះទៅ អ្នកនឹងមិនអាចមើលឃើញអ្វីៗនៅលើផែនដីទៀតនោះឡើយ។

ក្រែងយើងនឹងដឹងហើយថា ចម្ងាយមធ្យមពីឋានព្រះច័ន្ទមកភពផែនដីមានប្រវែង ៣៨២,៥០០ គីឡូម៉ែត្រឯណោះ។ សួរថាតើយើងអាចមើលឃើញអ្វីបានខ្លះនៅលើផែនដី? អ្នកមិនអាចឃើញអ្វីផ្សេងទៀតនៅផែនដីពីព្រះច័ន្ទបាននោះឡើយ ក្រៅពីទ្វីប មហាសមុទ្រ និងពពក។

ដូច្នេះប្រសិនបើគេសួរយើងថា តើអ្នកមើលឃើញសមិទ្ធផលអ្វីខ្លះនៅលើភពផែនដីពីឋានព្រះច័ន្ទ? ហើយប្រសិនបើយើងឆ្លើយថា «មហាកំពែងចិន» នោះ អ្នកនឹងបាត់បង់ពន្ទុមួយរយភាគរយជាជាក់មិនខាន៕