ថ្មីៗនេះ គេប្រទៈឃើញរូបភាព render ប្លែកមួយទៀតពី(@OnLeaks) បានឲ្យដឹងថា ស្មាតហ្វូន Galaxy Note 10 អាចនឹងបង្កប់កាមេរ៉ាបញ្ឈរ ៤ គ្រាប់ឯពណ៌មានជម្រើស ៦ ពណ៌។
រំឭកថា Samsung ត្រូវបានគេដឹងថារំពឹងនឹងចេញផ្សាយ Note 10 នាអំឡុងខែសីហា ដោយមានការបំពាក់នូវបន្ទះឈីបជំនាន់ក្រោយផ្សេងទៀត Exynos 9825 ឈរលើឈីប Exynos 9820 កំពុងមានប្រើក្នុង Galaxy S10។ Galaxy Note 10 រំពឹងចោះរន្ធកណ្ដាលមួយ អមអេក្រង់កោងខ្លាំងពុំធ្លាប់មានពីមុនមក។
ការចេញលក់ផ្លូវការក៏ទំនងជាធ្វើក្រោយការប្រកាសរយៈពេលជាងមួយខែ ពោលគឺអាចឈានដល់ដើមខែកញ្ញា មុនថ្ងៃចេញផ្សាយ iPhone សេរ៊ីឆ្នាំ ២០១៩ របស់គូប្រជែង Apple៕