លោក នីកូឡាស់ ម៉ាឌូរ៉ូ អំពាវនាវទៅកាន់ប្រទេសមួយចំនួន ឲ្យបញ្ឈប់ការគាំទ្របក្សប្រឆាំងវេណេស៊ុយអេឡា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក នីកូឡាស់ ម៉ាឌូរ៉ូ អំពាវនាវទៅកាន់ប្រទេសមួយចំនួន ឲ្យបញ្ឈប់ការគាំទ្របក្សប្រឆាំងវេណេស៊ុយអេឡា

02/05/2019
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានអំពាវនាវឱ្យប្រទេសទាំងអស់នៅលើពិភពលោក បញ្ឈប់ការគាំទ្រផែនការធ្វើរដ្ឋប្រហារ​របស់គណបក្សប្រឆាំង រីឯបណ្ដាប្រទេសដែលកំពុងបន្តគាំទ្រផែនការទុច្ចរិកនេះ គួរតែកែតម្រូវគោលជំហររបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋលោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំចង់អំពាវនាវឱ្យរដ្ឋាភិបាលមួយចំនួន​ ដែលកំពុងគំាទ្ររដ្ឋប្រហាររបស់បក្សប្រឆាំង កែតម្រូវគោលជំហររបស់ពួកគេឡើងវិញ... ហើយបើកភ្នែកឱ្យធំៗ ព្រោះយើងគ្រាន់តែចង់ បង្ហាញភស្ដុតាងថា រដ្ឋប្រហារពិតជាត្រូវបានគេរៀបចំឡើងមែន»។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ ទីក្រុងការ៉ាកាស់ប្រទេសវេណេស៊ុយអេឡា បានជួបភាពចលាចលសាជាថ្មី បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមយោធាមួយក្ដាប់តូចបានអនុវត្តន៍ផែនការធ្វើរដ្ឋប្រហារ ដើម្បីព្យាយាមទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាច តាមបញ្ជារបស់មេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡា លោក វ៉្លាឌីមៀ ផាឌ្រីណូ ឡូប៉េស (Vladimir Padrino Lopez) បានអះអាងថា រដ្ឋប្រហារនេះត្រូវបានបង្រ្កាប ហើយបាតុកររាប់សិបនាក់រងរបួស នៅក្នុងការប៉ះទង្គិចដ៏ហិង្សាជាមួយកងកម្លាំងសន្តិសុខរដ្ឋាភិបាល៕