រថយន្តប៉ូលិសបើកជាន់គ្រាប់មីន បណ្តាលឱ្យផ្ទុះស្លាប់១៦នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រថយន្តប៉ូលិសបើកជាន់គ្រាប់មីន បណ្តាលឱ្យផ្ទុះស្លាប់១៦នាក់!

02/05/2019
(ញូដេលី)៖ ប៉ូលិសឥណ្ឌាយ៉ាងតិចចំនួន ១៥នាក់ ព្រមទាំងជនស៊ីវិលម្នាក់ទៀត បានបាត់បង់ជិវិត ដោយសារករណីផ្ទុះគ្រាប់មីននៅរដ្ឋ មហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការកដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើង នៅពេលយានជំនិះចំនួន ០២គ្រឿង របស់កងកម្លាំងរក្សាសន្តិសុខឥណ្ឌា បានទទួលរងការវាយប្រហារដោយការបង្កប់គ្រាប់មីន ពីសំណាក់ជនសង្ស័យអាចជាក្រុមសកម្មប្រយុទ្ធ ដ្បិតក្រុមសកម្មប្រយុទ្ធ ម៉ៅអ៊ីស (Maoist) ឬហៅថា ណាហ្សាលស៍ (Naxals) តែងបានធ្វើបានសកម្មភាពនៅក្នុងរដ្ឋភាគខាងលិចនេះ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ។
គួរបញ្ជាក់ថា៖ កងកម្លាំងរក្សាសន្តិសុខឥណ្ឌា បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ Maoist យ៉ាងតិច ៣៧នាក់ កាលពីឆ្នាំ២០១៨ នៅឯសង្កាត់ ហ្គេដជីរ៉ូលី (Gadchiroli) ជាទីដែលការវាយប្រហារនៅថ្ងៃពុធនេះបានកើតឡើង៕