៤ខែដំបូងឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានជាង២ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៥ពាន់នាក់ និងថ្នាំញៀនជាង៣០០គីឡូក្រាម! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

៤ខែដំបូងឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនបានជាង២ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជាង៥ពាន់នាក់ និងថ្នាំញៀនជាង៣០០គីឡូក្រាម!

02/05/2019
(ភ្នំពេញ)៖ របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះបានឲ្យដឹងថា នៅរយៈពេល៤ខែដំបូង ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចំនួន២,៤៩៤ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៥,៣៣៥នាក់ និងជនបរទេសចំនួន១២១នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៩ បង្ក្រាបសរុប២,៤៩៤ករណី, ឃាត់ខ្លួនមនុស្ស៥,៣៣៥នាក់ (ស្រី៤២៦នាក់) ក្នុងជនបរទេស១២១នាក់ (ស្រី២៨នាក់) និង៧សញ្ជាតិ។
* ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ៖ ១,៥៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ២,៨៨៧នាក់ (ស្រី២៥៥នាក់)។
* ករណីប្រើប្រាស់៖ ៩៦១ករណី ឃាត់ខ្លួន២,៤៤៨នាក់ (ស្រី១៧១នាក់)។
* អនុវត្ដដីកា៖ ៨១ដីកា ឃាត់៨០នាក់ (ស្រី៤នាក់)។
ការបង្រ្កាបរយៈពេល៤ខែមកនេះ សមត្ថិច្ចដកហូតសារធាតុញៀន គ្រប់ប្រភេទជាង៣៣៣គីឡូក្រាម និង៥៣០កញ្ចប់តូច, កញ្ឆាក្រៀមជាង០,៣០គីឡូក្រាម និង៤៥,៩៩៩ដើម, សម្ភារៈចាប់យកមាន រថយន្ដ១៥គ្រឿង ម៉ូតូ៤៦០គ្រឿង, ទូរស័ព្ទ១,៤២០គ្រឿង, ជញ្ជីង៩១គ្រឿង និងអាវុធវែង២ដើម៕


ប្រភព៖ Fresh News