ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន តែងតាំងម្ចាស់ក្សត្រីរបស់ព្រះអង្គ មុនឡើងគ្រងរាជសម្បត្តិជាផ្លូវការ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន តែងតាំងម្ចាស់ក្សត្រីរបស់ព្រះអង្គ មុនឡើងគ្រងរាជសម្បត្តិជាផ្លូវការ

02/05/2019
(បាងកក)៖ ព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) នៅថ្ងៃពុធនេះបានប្រកាសថា ព្រះអង្គបានរៀបអភិសេកជាមួយម្ចាស់ក្សត្រី ស៊ូធីដា វ៉ាច្ចរ៉ាឡុងកន (Suthida Vajiralongkorn) ហើយក៏បានតែងតាំង ទ្រង់ជាម្ចាស់ក្សត្រីស៊ូធីដាផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩។
ការប្រកាសខាងលើរបស់ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុននឹងពិធីឡើងគ្រងរាជ្យសម្បត្តិ ជាផ្លូវការនៅចុងសប្ដាហ៍នេះ។ ព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន មានព្រះជន្ម ៦៦ព្រះវស្សា បានក្លាយជាព្រះមហាក្សត្រថ្មីនៃ ប្រទេសថៃ បន្ទាប់ពីអតីតព្រះមហាក្សត្រ គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេតដែលជាព្រះបិតារបស់ទ្រង់បានសោយ ទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ ក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក ក្រោយពីទ្រង់បានគ្រងរាជសម្បត្តិអស់រយៈកាល ៧០ឆ្នាំ និងបានក្លាយជាស្តេចដែលគ្រងរាជ្យបានយូរជាងគេបំផុតនៅលើពិភពលោក។

គួរបញ្ជាក់ថា៖ ពិធីគ្រងរាជសម្បត្តិតាមប្រពៃណី នៃរាជវង្សថៃ នាពេលខាងមុខនេះត្រូវបានគេរំពឹងថានឹងក្លាយជា លាភសំណាងនៃប្រជាជាតិថៃទាំងមូល ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩៕