លោក ដូណាល់ ត្រាំ «ទាមទារឲ្យសមាជិក NATO ទាំងអស់ថែមលុយ» ព្រោះលុយកន្លងមកនៅមិនទាន់គ្រប់គ្រាន់ទេ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ «ទាមទារឲ្យសមាជិក NATO ទាំងអស់ថែមលុយ» ព្រោះលុយកន្លងមកនៅមិនទាន់គ្រប់គ្រាន់ទេ!

03/04/2019
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា យុទ្ធសាស្រ្តរបស់លោកដែលដាក់សម្ពាធ ឲ្យសមាជិកអង្គការ NATO បង្កើនទំហំកញ្ចប់ថវិកាការពារជាតិរបស់ពួកគេ កំពុងជំរុញឲ្យមានការចំណាយលុយបន្ថែម សរុបរាប់ពាន់លានដុល្លារ ពីសំណាក់ប្រទេសទាំងនោះ ប៉ុន្តែវានៅតែមិនទាន់គ្រប់គ្រាន់ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Spuntik នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
ក្នុងអំឡុងកិច្ចជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការ NATO លោក ហ្សេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) នៅសេតវិមានមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស នៃ ប្រទេសជាសមាជិករបស់ NATO នៅវ៉ាស៊ីនតោនលោក ដូណាល់ ត្រាំ បានអះអាងថា ការចំណាយសម្រាប់វិស័យយោធារបស់អង្គការ NATO កំពុងមានការកើនឡើងជាខ្លាំង ចាប់តាំងពីលោកបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

លោក ត្រាំ បានបញ្ជាក់ថា ចន្លោះឆ្នាំ២០១៦ និងចុងឆ្នាំក្រោយ (២០២០) ដោយមិនគិតសហរដ្ឋអាមេរិកសមាជិកទាំង ២៨ របស់អង្គការ NATO នឹង បង្កើនការចំណាយសរុបចូលគ្នាស្មើនឹងប្រមាណ ១០០ពាន់លានដុល្លារថែមទៀត នៅលើវិស័យយោធារៀងៗខ្លួនរបស់ពួកគេ។ ទោះជាបែបនេះក្តី លោកប្រធានាធិបតីអាមេរិក​នៅតែចង់ឲ្យសមាជិក NATO ចំណាយលើសពីអត្រា ០២ភាគរយនៃ ទំហំ GDP របស់ពួកគេទៅលើវិស័យការពារជាតិ។
ជុំវិញការលើកឡើងនេះ លោក Stoltenberg បានឆ្លើយតបថា គោលការណ៍ចំណាយ ០២ភាគរយនោះ ពុំមែនត្រូវបានបង្កើតឡើង ដោយសហរដ្ឋអាមេរិកតែឯងឡើយ ប៉ុន្តែគឺជាគោលដៅដែលសម្ព័ន្ធមិត្តទាំង ២៩ នៅក្នុងអង្គការ NATO បានដាក់ចេញ​តាំងតែពីមុនពេលដែលលោក ត្រាំ បានឡើងកាន់អំណាចម្ល៉េះ។ ប៉ុន្តែលោក Stolenberg ក៏បានថ្លែងអំណរគុណលោក ត្រាំ ផងដែរសម្រាប់ការប្តេជ្ញាយ៉ាងមុតមាំចំពោះ NATO និងសម្រាប់ការជំរុញរបស់លោក ឲ្យបណ្តាប្រទេសជាសមាជិក​បង្កើនការប្តេជ្ញារបស់ពួកគេដូចគ្នា។