រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក ដូណាល់ ត្រាំ មានវិធីដោះស្រាយវិបត្តិ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ខុសពីរដ្ឋបាលអាមេរិកមុនៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក ដូណាល់ ត្រាំ មានវិធីដោះស្រាយវិបត្តិ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ខុសពីរដ្ឋបាលអាមេរិកមុនៗ

28/03/2019
(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា ផែនការស្វែងរកសន្តិភាពរបស់សេតវិមានសម្រាប់ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន នឹងខុសពីមធ្យោបាយដែលរដ្ឋបាលអាមេរិកមុនៗបានប្រើប្រាស់ ដើម្បីប៉ុនប៉ង ដោះស្រាយបញ្ហាវិវាទ ព្រោះថាមធ្យោបាយទាំងនោះបានទទួលបរាជ័យ ក្នុងការបង្កើតលទ្ធផលជាក់ស្តែងនានា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសភាអាមេរិកនាថ្ងៃពុធ លោក Pompeo បានលើកឡើងថា សេតវិមាននៅតែជឿជាក់ថា សហរដ្ឋអាមេរិកអាចដើរតួជាអាជ្ញាកណ្តាល​ប្រកបដោយអព្យាក្រឹត្យ ក្នុងការជួយដោះស្រាយជម្លោះ​ដ៏អូសបន្លាយរវាងភាគីទាំងពីរ ទោះបីជាប៉ាឡេស្ទីនបានដាកខ្លួនពីកិច្ចចរចា​សំដៅបញ្ចប់វិវាទនេះ បន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោនបានចេញមុខទទួលស្គាល់តែឯងថា ទីក្រុងហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់ប្រទេស​អ៊ីស្រាអែល។
គួរបញ្ជាក់ថា៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា នឹងបញ្ចេញផែនការសន្តិភាពនេះ ក្រោយការបោះឆ្នោតនាខែក្រោយនៅអ៊ីស្រាអែល ខណៈនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក ត្រាំ កំពុងព្យាយាមចង់បន្តកាន់អំណាច៕