សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់ខែមន្ត្រីរាជការរបស់យើងប្រមាណ៣០០ដុល្លារ ប៉ុន្តែអាចរស់បានប្រទេសខ្លះ៣០០០ដុល្លារហើយពិបាករស់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់ខែមន្ត្រីរាជការរបស់យើងប្រមាណ៣០០ដុល្លារ ប៉ុន្តែអាចរស់បានប្រទេសខ្លះ៣០០០ដុល្លារហើយពិបាករស់!

27/03/2019
(ភ្នំពេញ)៖ ថ្លែងពាក់ព័ន្ធដល់ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បើទោះបីជាប្រាក់ខែរបស់មន្ត្រីរាជការកម្ពុជា ក្នុងរង្វង់ត្រឹម៣០០ដុល្លារ ឬជាង៣០០ដុល្លារក្តី ក៏មន្ត្រីរាជការរបស់យើងអាចរស់បាន មិនដូចប្រទេសខ្លះដែលរិះគន់កម្ពុជា ហើយមានប្រាក់ខែ៣០០០ដុល្លារទៅហើយនោះ នៅតែពិបាករស់ទៀត។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុប ១,៩១៨នាក់ នារី៧១៣នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្លះគេឃើញប្រាប់ខែរបស់យើង៣០០ដុល្លារ ឬជាង៣០០ដុល្លារថាតិចណាស់ បាន! តិចតួចសម្រាប់ស្រុកខ្មែរប៉ុន្តែចាយបាន តែប្រទេសខ្លះ៣០០០ដុល្លារប៉ុន្តែចាយអត់បានទេ។...និយាយពីប្រាក់ខែយើង៣០០ដុល្លារមែន ប៉ុន្តែយើងអាចរស់បានដោយសារទំនិញរបស់យើងវាថោកជាង ហើយពន្ធដាររបស់យើងវាមិនធ្ងន់»
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរនៅក្រៅប្រទេសខ្លះដ្បិតតែរកបានប្រាក់ឈ្នួលខ្ពស់ តែអ្នកខ្លះមិនសល់លុយនោះទេ ពេលខ្លះរកតែលុយទិញថ្លៃសំបុត្រយន្តហោះហោះមកលេងស្រុកកំណើតមិនបានផង។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងផងដែរថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរបស់មន្ត្រីរាជការ ដោយដំឡើងប្រាក់បៀវត្សទៀងទាត់ជារៀងរាល់ឆ្នាំ ហើយរាជរដ្ឋាភិបាលបានផ្តល់ប្រាក់បៀវត្សរ៍ឲ្យគ្រូបង្រៀន និងគ្រូពេទ្យច្រើនជាងគេ ព្រោះវិស័យទាំងពីរនេះ ជាអាទិភាពសម្រាប់សង្គមជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលទទួលបានបៀវត្សខ្ពស់ជាងគេ មានតែក្របខណ្ឌ២ទេ គឺគ្រូបង្រៀន និងពេទ្យ។ នៅតែប៉ុន្មានថ្ងៃខាងមុខនេះ លោកគ្រូអ្នកគ្រូត្រូវឡើងប្រាក់ខែទៀតហើយ ខ្ញុំបានស៊ីញ៉េរួចហើយ ព្រោះមួយឆ្នាំយើងឡើង២ដង។ ឡើងពីខែមករា ដល់ ខែមេសា គឺឡើងបៀវត្ស ដល់ពេលចាប់ពីខែមេសាទៅ គឺឡើងប្រាក់មុខងារ»

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News