ផ្អែកតាមការធ្វើតេស្តរបស់ Display Mate បានបង្ហាញថា Galaxy S10 មានបំពាក់ដែលមានគុណភាពល្អដាច់គេលើសស្មាតហ្វូនដទៃ ដោយអាចទទួលបានពិន្ទុ A+ ក្នុងកម្រិតខ្ពស់ដាច់គេ។ តំណែងនេះពីមុនធ្លាប់បានកាន់កាប់ដោយ Pixel 3 XL កាលពីខែតុលា ឆ្នាំ ២០១៨ កន្លងទៅ។
Display Mate បានឲ្យដឹងថា Galaxy S10 បង្កើតបានកំណត់ត្រាថ្មីលើសមត្ថភាពបង្ហាញពណ៌ច្បាស់ដូចធម្មជាតិ, មាន Contrast នៃរូបភាពខ្ពស់, អេក្រង់បាញ់ពន្លឺបានភ្លឺជាងអេក្រង់ស្មាតហ្វូនផ្សេងទៀត និង មានចំណុចខ្លាំងដទៃទៀតជាច្រើន។
Display Mate ក៏បានលើកសរសើរអំពីសមត្ថភាពទ្រទ្រង់នឹងការបង្ហាញរូបភាពក្នុងកម្រិត HDR10+ របស់ Galaxy S10 ផងដែរ។ អ្វីដែល Display Mate មិនបាននិយាយដល់នោះគឺ រចនាបថ Infinity-O ដែលមានចោះរន្ធលើអេក្រង់បង្កប់កាមេរ៉ា Selfie ដើម្បីផលិតបានស្មាតហ្វូនមានអេក្រង់លាតសន្ធឹង៕
ប្រភព៖ Androidauthority