សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់កម្មករ-កម្មការិនី កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ

15/02/2019
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអំពាវនាវទៅដល់កម្មករ-កម្មការិនី កុំឲ្យមានការព្រួយបារម្ភអំពីបញ្ហា EBA (គ្រប់មុខទំនិញលើកលែងតែសព្វាវុធ) ដរាបណាការងារនៅតែមានធ្វើ និងនៅតែទទួលបានប្រាក់ចំណូល។

ការអំពាវនាវយ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសបិទសន្និបាតបូកសរុប ការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយ គឹសំខាន់យើងត្រូវប្រឹងប្រែងដោយខ្លួនយើង ហើយបងប្អូនទាំងឡាយ ជាពិសេសកម្មករ...បើនៅតែបន្ដមានការងារធ្វើ មានប្រាក់ចំណូលកុំខ្វល់ថា អ្នកណា និយាយពីអី ហើយខ្ញុំក៏កំពុងចង់មើលមុខ អ្នកដែលរង់ចាំអាខ្មោច ដែលវាស្លាប់ទៅហើយ វានឹងរស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ តើទឹកមុខវារបៀបណា? នៅពេលដែលវាចង់សម្លាប់យើង តែយើងមិនស្លាប់»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «រឿងជាក់ស្ដែង ដែលអ្នកត្រូវយល់ ហើយយើងទាំងអស់គ្នាត្រូវយល់ ខ្ញុំគ្មានការចាំបាច់ត្រូវឆ្លើយតប ជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្ដែខ្ញុំមានភារកិច្ច ដើម្បីនឹងពន្យល់ ប្រជាពលរដ្ឋ១៦លាននាក់ ដែលនៅក្នុងប្រទេសកម្ពុជា ថាកម្ពុជា មិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះពន្ធ EBA ហើយក៏មិនអាចធ្វើអ្នកមាន ដោយសារតែភាពអនុគ្រោះ EBA នោះដែរ»

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News