សម្លាប់​អ្នករាយការណ៍​ព័ត៌មាន​វ៉េបសាយ​(បាត់ដំបង​ប៉ុស្តិ៍​) គឺ​ផ្តើម​ចេញដណ្តើម​ស្រី​គ្នា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្លាប់​អ្នករាយការណ៍​ព័ត៌មាន​វ៉េបសាយ​(បាត់ដំបង​ប៉ុស្តិ៍​) គឺ​ផ្តើម​ចេញដណ្តើម​ស្រី​គ្នា

11/02/2019
ខេត្តក្រចេះ៖ ទីបំផុត​ ក្រុម​ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​វាយប្រហារ​លើ​ជន​រង​គ្រោះ​ម្នាក់​ ដែល​មាន​ប្រើ​​ប័ណ្ណ​កាសែត​អន​ឡាញ​ក្នុងស្រុក​មួយ បណ្តាល​ឲ្យ​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ម្នាក់ ខណៈ​បក្សពួក​៣​នាក់​ផ្សេង​ទៀត​ កំពុង​តែ​រត់គេច​ខ្លួន ។ ទោះជា​យ៉ាងណា មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បាន​អះអាង​ថា បក្សពួក​ជន​ដៃដល់​ដែល​កំពុង​តែ​គេចខ្លួន​ទាំងនោះ ត្រូវ​បាន​កំណត់​អត្ត​សញ្ញាណ​ច្បាស់ និង​អាច​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ គួររំលឹកថា ៖ មាន​មន្ទិល​​លើ​ករណី​​អ្នកកាសែតរូប​នេះ​ស្លាប់​…

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ម្នាក់​ឈ្មោះ វ៉​ន វិញ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ក្រោយ ការ​ចុះ​ស្រាវជ្រាវ​អស់​រយៈពេល​៤​ថ្ងៃ បន្ទាប់​ពី​ជន​រូប​នេះ​និង​បក្សពួក​បាន​បង្ក​អំពើ​ហិង្សា​សម្លាប់មនុស្ស​កាលពី​យប់​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​លើ​ផ្លូវជាតិ​មួយ​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ។

ជន​រង​គ្រោះ​ឈ្មោះ សន ឬ​ទ្ធី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ។ ជន​រង​គ្រោះរូប​នេះ ​ជា​អ្នក​រាយ​ការណ៍​ព័​ត៌មាន​ឱ្យ​វេ​ប​សាយ(​បាត់ដំបង​ប៉ុស្តិ៍​) ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ព្រួត​គ្នា​ស្ទាក់​វាយប្រហារ​ដោយ​យក​ដុំ​ថ្ម​គប់ បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​និង​បាន​ព្រួត​វាយ​សម្លាប់ ក្រោយ​ពី​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ពី​មើល​គេ​រាំ​ធុងបាស់​នៅ​ក្នុងភូមិ ។

មន្ត្រី​នគរបាល​និយាយ​បន្ត​ថា ជន​រង​គ្រោះ​មាន​ស្នាម​ហើម​ក្បាល​ផ្នែក​ខាងក្រោយ ដោយ​នគរបាល​សន្និដ្ឋាន​ថា អាច​រង​នឹង​វត្ថុ​រឹង និង​មាន​ស្នាម​ដាច់​រយះ​ផ្នែក​ខាង​មុខ ដោយសារ​ធ្លាក់​ពីលើ​ម៉ូតូ នៅ​ពេល​ដែល​ក្រុម​ជន​ដៃដល់​ពួនស្ទាក់​គប់​ដោយ​ដុំ​ថ្ម ។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ការ​សាកសួរ​ពី​នគរបាល​ជំនាញ​បាន​រក​ឃើញពី​មូលហេតុ​ ដែល​បង្ក​ឲ្យ​មានការ​ព្រួត​វាយ​សម្លាប់ គឺ​ផ្តើម​ចេញពី​ការ​ដណ្តើម​ស្រី​ស្នេហ៍​ រវាង​ជន​បង្ក​និង​ជន​រង​គ្រោះ ។ លោក​អធិការ​បាន​សម្រង់​ចម្លើយ​សារភាព​របស់​ជន​នេះ​ថា« មូល​ហេតុ​ដែលផ្តើម​ចេញ​ ដោយសារ​មាន​ទំនាស់​រវាង​បក្សពួក​របស់​គេជាមួយនឹង​ជន​រង​គ្រោះពី​រឿង​ដណ្តើម​ស្រី​ស្នេហ៍​គ្នា​នៅ​ក្នុងភូមិ» ។

លោក​អះអាង​ថា បើ​ទោះបីជា​ក្រុម​ជន​បង្ក និង​ជន​ដៃដល់​បាន​គេចខ្លួន តែ​នគរបាល​កំណត់​លើ​អត្តសញ្ញាណ​ពួក​គេ​បាន​ច្បាស់ ហើយ​ក៏​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​នៅឡើយ ៕