ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក Tesla បានលើកឡើងថា ខ្លួននឹងចាប់ផ្តើមបើលទទួលការបញ្ជាទិញក្នុងប្រទេសចិន សម្រាប់ជំនាន់រថយន្ត Model 3 តម្លៃទាប។
ក្រុមហ៊ុនមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បន្តថា អតិថិជនក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នេះ អាចបញ្ជាទិញរយៈពេលយូរ ចំពោះរថយន្ត Model 3 ដែលមានតម្លៃចាប់ផ្តើមប្រហែល ៦៤ ៣០០ ដុល្លារ ហើយក្រុមហ៊ុន មានគម្រោងនាំរថយន្ត Model 3 ដល់ដៃអតិថិជននាខែមីនាឆ្នាំនេះ។
Tesla បានកែប្រែតម្លៃរថយន្តផលិតនៅអាមេរិក លក់នៅប្រទេសចិន ដើម្បីឲ្យសមស្របនឹងកម្រិតជីវភាពក្នុងប្រជាជន និងជំរុញការលក់។ បន្ថែមលើនេះ ក្រុមហ៊ុនចង់ចាប់ផ្តើមបង្កើតរោងចក្រផលិត នៅក្នុងទីក្រុងសៀងហៃក្នុងឆ្នាំ២០១៩ ផងដែរ ក្នុងគោលដៅបង្កើតរថយន្ត Model 3 ឱ្យបានចំនួន ៣ ០០០ គ្រឿងក្នុងមួយសប្តាហ៍៕
ប្រភព៖ Reuters | https://www.tesla.com