ទីបំផុត! Apple ចេញ​មុខ​សុំទោស​ ហើយ​ FaceTime Group នឹង​អាច​ប្រើ​បាន​ឆាប់ៗ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! Apple ចេញ​មុខ​សុំទោស​ ហើយ​ FaceTime Group នឹង​អាច​ប្រើ​បាន​ឆាប់ៗ

03/02/2019
កាល​ប៉ុន្មាន​ថ្ងៃ​មុន​កម្មវិធី FaceTime Group មាន​បញ្ហា ហើយ Apple បាន​បិទ​ចោល​ភ្លាមៗ ដើម្បី​ពិនិត្យ​កែតម្រូវ​​ឡើង​វិញ ហើយ​សន្យា​ថា នឹង​ចេញ​ឱ្យ​ប្រើប្រាស់​វិញ​នៅ​សប្ដាហ៍​ក្រោយ។
ក្នុង​សេចក្ដី​ថ្លែង Apple បាន​និយាយ​ថា៖ "យើង​​បាន​ធ្វើការ​ត្រួត​ពិនិត្យ និង​កែ​តម្រូវ​បញ្ហា​របស់​​កម្មវិធី FaceTime Group ហើយ​យើង​នឹង​ដាក់​ឱ្យ​ប្រើ​ឡើង​វិញ​សប្ដាហ៍​​ក្រោយ។ យើង​អរគុណ​ដល់ ក្រុម​គ្រួសារ Thompson ដែល​បាន​រាយការណ៍​ពី​បញ្ហា​នេះ​ឱ្យ​យើង​បាន​ដឹង។ យើង​សុំទោស​អតិថិជន​ទាំងអស់ ដែល​ជួប​បញ្ហា​នេះ និង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព"៕


ប្រភព៖ GSMarena