អគ្គលេខាធិការ UN ឆ្លើយតបលិខិតស្នើសុំជំនួយ របស់​មេបក្សប្រឆាំង​វេណេស៊ុយអេឡា - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អគ្គលេខាធិការ UN ឆ្លើយតបលិខិតស្នើសុំជំនួយ របស់​មេបក្សប្រឆាំង​វេណេស៊ុយអេឡា

02/02/2019
(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស បានឆ្លើយតប​តាមរយៈបណ្តាញសង្គម Twitter របស់លោក ទៅកាន់មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ ជាមួយការសន្យា​ផ្ដល់ជំនួយ ហើយថា​អង្គការ​សហប្រជាជាតិត្រៀមខ្លួនជានិច្ច ដើម្បីបង្កើនជំនួយមនុស្សធម៌​ទៅកាន់​ប្រជាជន​វេណេស៊ុយអេឡា។ នេះបើតាម​អ្នកនាំពាក្យ UN ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នក​សារព័ត៌មាន​នៅថ្ងៃសុក្រសប្ដាហ៍​នេះ អ្នកនាំពាក្យ UN លោក ស្ទេហ្វិន ដួហ្សារិច (Stephane Dujarric) បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «លោក​អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ​ បានឆ្លើយតប​​តាមរយៈបណ្តាញ​សង្គម Twitter របស់លោក ទៅកាន់មេបក្ស​​ប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ នៅព្រឹក​ថ្ងៃសុក្រ សប្តាហ៍នេះ។ បន្ថែមពីលើនេះ​លោក​អគ្គលេខាធិការ​ក៏បានបង្ហាញក្ដីកង្វល់​ ចំពោះ​វិបត្តិនៅវេណេស៊ុយអេឡា​នាពេលបច្ចុប្បន្ន ដែលកំពុងបង្កផល​ប៉ះពាល់ដល់ប្រជាជន​រាប់លាននាក់... ដូច្នេះលោក​បានអះអាងថា UN បានត្រៀមខ្លួនរួច​ជាស្រេច ដើម្បីបង្កើនសកម្មភាព​របស់ខ្លួននៅ​វេណេស៊ុយអេឡា ក្នុងវិស័យ​មនុស្សធម៌​តាមរយៈការផ្ដល់​ជំនួយ និង​ការអភិវឌ្ឍ»។
កលោក ហ្គៃដូ បានបង្ហោះលិខិត​មួយលើគណនី Twitter ដែលលោកបាន​ផ្ញើជូនលោក ហ្គូទែរែស នៅក្នុង​សប្ដាហ៍នេះ​ដោយបានស្នើឱ្យ UN ធ្វើសកម្មភាពមនុស្សធម៌​ជាបន្ទាន់ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដើម្បីគាំទ្រ និងផ្ដល់ជំនួយ​ជាម្ហូបអាហារ ក៏ដូចជាដោះស្រាយអំពើ​ហិង្សានៅក្នុង​ប្រទេស​របស់លោក។
គួរបញ្ជាក់ថា៖ លោក Stephane Dujarric នៅលិខិត​ខាងលើដដែល លោក ហ្គួទែរែស បានសង្កត់ធ្ងន់ទៀតថា អង្គការសហប្រជាជាតិ​ត្រូវការយល់ព្រម និងកិច្ចសហប្រតិបត្តិការ​ពីរដ្ឋាភិបាលវេណេស៊ុយអេឡាជាមុនសិន ដើម្បីអាច​ផ្ដល់ជំនួយ​ដល់វេណេស៊ុយអេឡា។ វិបត្តិនៅ​វេណេស៊ុយអេឡា​​កំពុងវិវឌ្ឍន៍ទៅកាន់​តែធ្ងន់ធ្ងរ បន្ទាប់ពី​​សហរដ្ឋអាមេរិក​​ទទួល​ស្គាល់មេបក្ស​ប្រឆាំងលោក ជូអាន ហ្គៃដូ ជា​ប្រធានាធិបតី​ស្តីទី និងការដាក់​ទណ្ឌកម្មបន្ថែម​លើ​រដ្ឋាភិបាល​​លោក ម៉ាឌូរ៉ូ ដើម្បីបង្ខំ​ឲ្យប្រធានាធិបតី​​រូបនេះ ចុះចេញពីអំណាច៕


ប្រភព៖ Fresh News