ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡា! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក នឹងបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡា!

30/01/2019
(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ បានសម្ដែងការជំទាស់យ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋាភិបាលប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយសង្កត់ធ្ងន់ថាការដាក់ទណ្ឌកម្មនេះមានតែបំផ្លាញការរស់នៅ របស់ប្រជាជនវេណេស៊ុយអេឡាប៉ុណ្ណោះ។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ក៏បានបញ្ជាក់ដែរថាទីក្រុងប៉េកាំង នៅតែទទួលស្គាល់លោកម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់តែមួយគត់របស់វេណេស៊ុយឡា។
លោក Shuang បានបន្ថែម ដូច្នេះថា៖ «ចិនជឿជាក់ថាទណ្ឌកម្មអាមេរិកមានតែបំផ្លាញការរស់នៅរបស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ ហើយទីក្រុង​វ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវលើផលវិបាកទាំងឡាយដែលកើតចេញពីការដាក់ទណ្ឌកម្មនេះ»
គួរបញ្ជាក់ថា៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បាន​សម្រេចចិត្តដាក់​ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋ​វេណេស៊ុយអេឡា PDVSA ដើម្បីបង្ខំឱ្យលោក​ ម៉ាឌូរ៉ូ ប្រគល់អំណាចដោយសន្តិវិធីឱ្យមេបក្សប្រឆាំង។ ដោយឡែក​ បើតាមក្រសួងរតនាគារ​ជាតិ​អាមេរិក ផ្អែកលើ​ទណ្ឌកម្មចុង​ក្រោយនេះ រាល់​ទ្រព្យសម្បត្តិ ឬភាគហ៊ុន​របស់ PDVSA ដែលស្ថិតនៅក្រោម​យុត្ថាធិការ​អាមេរិកនឹងត្រូវ បង្កកទុក ហើយរាល់​ប្រជាជនអាមេរិកទាំងអស់មិនអាចធ្វើពាណិជ្ជកម្ម ឬចុះកិច្ច​ព្រមព្រៀង​ជាមួយក្រុមហ៊ុននេះ​បានឡើយ៕