Apple បិទមុខងារ​​មួយ​ភ្លាមៗ ក្រោយ​កើត​មាន​កំហុស​បច្ចេកទេស​យ៉ាងធ្ងន់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple បិទមុខងារ​​មួយ​ភ្លាមៗ ក្រោយ​កើត​មាន​កំហុស​បច្ចេកទេស​យ៉ាងធ្ងន់!

29/01/2019
សេវាកម្ម​ FaceTime របស់​ Apple ត្រូវ​បាន​ប្រទះ​ឃើញ​ថា​មាន​ចន្លោះ​ប្រហោង​ ដោយ​នៅ​ពេល​​អ្នក​​តេ​ទៅ​នរណា​ម្នាក់​តាម​ FaceTime អ្នក​នឹង​អាច​ឮ​សំឡេង​ពី​ម្ខាង​ទៀត ទោះ​បី​គេ​មិន​ទាន់​ចុច​ទទួល ឬ​ចុច​បិទ​ក្ដី។
តប​នឹង​បញ្ហា​នេះ Apple បាន​បិទ​ដំណើរ​ការ​មុខងារ​ Group FaceTime នៃ​សេវា​កម្ម FaceTime ជា​បណ្ដោះអាសន្ន ដោយ​សន្យា​ថា​នឹង​បញ្ចេញ​កំណែ​ទម្រង់ដោះស្រាយ​បញ្ហា​នៅ​ចុង​សប្ដាហ៍​នេះ។ យ៉ាងណាក្ដី Apple មិន​បាន​និយាយ​លម្អិត​លើ​ភាព​ចន្លោះ​ប្រហោង​នេះ​ទេ។
គួរ​បញ្ជាក់​ថា៖ ​បញ្ហា​ចន្លោះ​ប្រហោង​នេះ​ទំនង​ជា​កើត​មាន​តែ​នៅ​លើ​ឧបករណ៍ iOS ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.1 ឡើង​ទៅ​ប៉ុណ្ណោះ៕


ប្រភព៖ 9to5Mac