ទីបំផុតតុលាការចិនសម្រេច «ផ្តន្ទាទោស​ប្រហារជីវិត​បុរសម្នាក់» ដែលបាន​បើករថយន្ត​បំបុក និងវាយប្រហារ​មនុស្សស្លាប់១៥នាក់ កាលពីខែកញ្ញា ឆ្នាំ២០១៨! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតតុលាការចិនសម្រេច «ផ្តន្ទាទោស​ប្រហារជីវិត​បុរសម្នាក់» ដែលបាន​បើករថយន្ត​បំបុក និងវាយប្រហារ​មនុស្សស្លាប់១៥នាក់ កាលពីខែកញ្ញា ឆ្នាំ២០១៨!

29/01/2019
(ប៉េកាំង)៖ បុរសជនជាតិចិន​ម្នាក់ដែលជាប់ទោស​ ពីបទបើករថយន្ដ​បំបុកមនុស្សស្លាប់​រហូតដល់ទៅ ១៥នាក់នោះ ត្រូវបាន​កាត់ទោស ប្រហារជីវិតហើយ​នៅថ្ងៃអង្គារនេះ នៅក្នុងខេត្ត ហ៊ូណាន (Hunan) ភាគកណ្ដាល​ប្រទេសចិន។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។
យោងតាម​សាលក្រមតុលាការកំពូល​ប្រជាជនចិន លោក យ៉ាង ហ្សានយុន (Yang Zanyun) មានចេតនាបើក​រថយន្ដ Land Rover SUV បំបុក​ហ្វូងមនុស្ស​ជាច្រើននាក់​នៅឯទីលានមួយ​ស្ថិតក្នុង ហេងទុង (Hengdong) នៃទីក្រុង ហេងយ៉ាង (Hengyang) កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៨។ មិនតែ​ប៉ុណ្ណោះ លោក Yang មិនបានបញ្ឈប់​សកម្មភាពរបស់ខ្លួន ហើយបែរជា​ប្រើប្រាស់ប៉ែល និងកូនកាំបិត​វាយប្រហារ​សម្លាប់មនុស្ស ១៥នាក់ និង ៤៣នាក់​ទៀតរង​របួស។
គួរបញ្ជាក់ថា៖ លោក Yang Zanyun ត្រូវបានផ្តន្ទាទោសប្រហារជីវិត ហើយទោសនេះត្រូវបានអនុម័តដោយតុលាការកំពូល ប្រជាជនចិនកាលពីថ្ងៃទី១៨ ខែមករា។ បុរសរូបនេះជាប់ពីបទបំផ្លាញសន្តិសុខសាធារណៈ ដោយប្រើវិធីដ៏សាហាវ និងគ្រោះថ្នាក់ ដែលទោស​នេះមិនសមនឹងឱ្យលោកបន្តរស់នៅ​ទៀតឡើយ៕