លោក ដូណាល់ ត្រាំ៖ អ្វីដែលខ្ញុំធ្វើគឺដើម្បីមនុស្សរាប់លាននាក់ ហើយរឿងជញ្ជាំងព្រំដែនខ្ញុំនៅតែសង់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ៖ អ្វីដែលខ្ញុំធ្វើគឺដើម្បីមនុស្សរាប់លាននាក់ ហើយរឿងជញ្ជាំងព្រំដែនខ្ញុំនៅតែសង់

27/01/2019
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដដែលថាជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ នឹងនៅ តែត្រូវសង់ឡើង បើទោះជាការបិទរដ្ឋាភិបាលអាមេរិកបានបញ្ចេប់ទៅ ដោយគ្មានការទម្លាក់មូលនិធិសម្រាប់គម្រោងរបស់លោក ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter លោក ដូណាល់​ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖«កិច្ចព្រមព្រៀងក្នុងការបើករដ្ឋាភិបាលឡើងវិញជាបណ្ដោះ អាសន្ន មិនមែនមានន័យស្មើនឹងការបោះបង់ចោលគម្រោងសាងសង់ជញ្ជាំងព្រំដែននោះទេ...តែវាគឺជាការយកចិត្តទុកដាក់ចំពោះ មនុស្សរាប់លាននាក់ដែលកំពុងរងផលប៉ះពាល់ដោយសារការបិទរដ្ឋាភិបាល។ សន្តិសុខជាតិគឺជារឿងសំខាន់ ហើយអ្វីដែលបាន កើតឡើងនៅឯតំបន់ព្រំដែននាពេលកន្លង បានបង្ហាញយ៉ាងច្បាស់ថាជញ្ជាំងព្រំដែនត្រូវសង់ឡើង។ ដូច្នេះយើងនឹងសាងសង់ ជញ្ជាំងព្រំដែន!»។
គួរបញ្ជាក់ថា៖ លោក ដូណាល់​ ត្រាំ កាលពីថ្ងៃសុក្រ បានយល់ព្រមបើកទ្វារ​រដ្ឋាភិបាល​​បណ្តោះ​អាសន្ន​រយៈពេល​២១ថ្ងៃ ខណៈ កញ្ចប់ថវិកា៥.៧ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ មិនត្រូវបានសភាក្រោមការគ្រប់គ្រងរបស់គណបក្ស ប្រជាធិបតេយ្យអនុម័តឡើយ។ ម្យ៉ាងវិញទៀត លោកក៏បានព្រមានដែរថាការបិទរដ្ឋាភិបាល ឬក៏ការប្រកាសភាពអាសន្នផ្នែក សន្តិសុខនឹងត្រូវធ្វើ បើសិនជាសំណើរបស់លោកនៅតែត្រូវបដិសេធ៕