អបអរសាទរពិធីសម្ពោធអាគារសិក្សាថ្មី១ខ្នង៤បន្ទប់ ក្រោមអធិបតីលោកជំទាវ ញឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អបអរសាទរពិធីសម្ពោធអាគារសិក្សាថ្មី១ខ្នង៤បន្ទប់ ក្រោមអធិបតីលោកជំទាវ ញឹក សាគន្ធ អភិបាលរងខេត្តបាត់ដំបង!!!

25/01/2019
ខេត្តបាត់ដំបង ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង២.៣០នាទីរសៀល នៅសាលាបឋមសិក្សាស្រះកែវ។ គឺមានការរៀបចំអបអរសាទរពិធីសម្ពោធអាគារសិក្សាថ្មី១ខ្នងដែលមាន៤បន្ទប់ និង បង្គន់អនាម័យបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ កម្មវិធីគឺធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាស្រះកែវ ស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រោមអធិបតីភាពលោកជំទាវញឹក សាគន្ធ អភិបាលនៃគណះអភិបាលរងខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកអភិបាលរងស្រុកសង្កែ ព្រមទាំងក្រុមអង្គការសម្រេចសុបិន្តកុមារកម្ពុជា នឹងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សឃុំកំពង់ព្រះ សិស្សានុសិស្សមកចូលរួមក្នុងការសម្ពោធអាគារសិក្សាយ៉ាងច្រើនកុះករក្នុងពិធីនោះផងដែរ។
បន្ទាប់បានអាននូវរបាយការណ៍ ថវិកាចំណាយរបស់អង្គការសម្រេចសុបិន្តកុមាររួចមក ក៏មានការថ្លែងអំណរអរគុណពីលោកអគ្គនាយកសាលាបឋមសិក្សាកំពង់ព្រះ ដែលបានផ្តល់នូវអាគារសិក្សាថ្មី១ខ្នងដែលមាន៤បន្ទប់ និង បង្គន់អនាម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ជូនដល់សាលាបឋមសិក្សាកំពង់ព្រះ ដែលកំពុងមានការខ្វះខាត។
ក្នុងនោះលោកជំទាវញឹក សាគន្ធ អភិបាលនៃគណះអភិបាលរងខេត្តបានឡើងសន្ទរះកថា និងសំណេះសំណាលទៅកាន់ពិធីទាំងមូល ព្រមទាំងថ្លែងអំណរអគុណដល់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ប្រចាំប្រទេសអាល្លឺម៉ង់ ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លាសម្រាប់សិស្សានុសិស្សអោយមានភាពកក់ក្តៅនឹងមានកន្លែងសិក្សាត្រឹមត្រូវ។ ដោយមានទាំងអាគារសិក្សា ដោយមានទាំងគ្រឿងសង្ហារឹម ជាពិសេសមានបង្គន់អនាម័យថែមទៀត។
ជាចុងក្រោយលោកជំទាវ ញឹក សាគន្ធ ផ្តែផ្តាំអោយមានការយកចិត្តទុកដាក់ថែទាំអាគារសិក្សា ព្រមទាំងថែរក្សានូវអនាម័យការពារកើតនូវ ជម្ងឺផ្សេងៗ នឹងខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់នូវចំណេះវិជ្ជាផ្សេងៗដើម្បីអោយក្លាយទៅជាកូនល្អនិងក្លាយជាទំពាំងស្នងឬស្សីដ៏រឹងមាំ ព្រមទាំងជាសសរទ្រូងដល់ប្រទេសជាតិផងដែរ។ ជាចុងក្រោយលោកជំទាវបានជូនពរទៅកាន់អង្គពិធីទាំងមូលសូមអោយជួបប្រទះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនោះក៏មានការរៀបចំជូននៅប័ណ្ណសសើរដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងរៀបចំសម្ពោធកាត់ខ្សែបូរ ដើម្បីឆ្លងអាគារសិក្សាដាក់អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ ដោយការចែកនូវការបូបដែលជាអំណោយរបស់អង្គការសម្រេចសុបិន្តកុមារកម្ពុជា ពីប្រទេសអាលឺម្ម៉ង់នៅកម្ពុជា នូវកាបូបដាក់សម្ភារះសិក្សា ដែលមានចំនួនសិស្សសរុប៣៤៣នាក់ផងដែរ៕ (អត្ថបទដោយលោក លុយ សព្ធិសិទ្ធិ)