គ្រូបង្រៀនជាង៣ ម៉ឺននាក់មកពីសាលាធំបំផុតទីពីរនៅទីក្រុង Los Angeles រដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក បានមកផ្ដុំគ្នាដើម្បីទាមទារឱ្យមានការតំឡើងប្រាក់ខែ។ ក្រុមគ្រូបង្រៀន និងសហជីពរាប់ម៉ឺននាក់ បាននាក់គ្នាពាក់អាវពណ៌ក្រហមដើរតាមដងផ្លូវនៃទីក្រុងកាលពីថ្ងៃចន្ទដើម្បីទាមទារឱ្យរដ្ឋធ្វើការតំឡើងប្រាក់ខែដល់ពួកគេចំនួន ៦,៥ភាគរយភ្លាមៗ។
ការទាមទារនេះ គឺសម្រាប់ការតំឡើងប្រាក់ខែដល់បុគ្គលិកទាំងអស់ក្នុងសាលារួមមានបណ្ណារក្ស, អ្នកប្រឹក្សា និងបុគ្គលិកជំនួយការផ្សេងៗទៀត ក៏ដូចជាទាមទារឲ្យបន្ថយចំនួនសិស្សតាមថ្នាក់ដោយកំណត់ត្រឹម ៣៥នាក់សម្រាប់សិស្សបឋមកម្រិតខ្ពស់ និងត្រឹម ២៥នាក់សម្រាប់សិស្សបឋមកម្រិតទាម ខណៈដែលបច្ចុប្បន្ននៅតាមថា្នក់នីមួយៗមានសិស្សលើសពី ៤៥នាក់។ លើសពីនេះទៀត អំឡុងនៃការទាមទារនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សសាលាជាង៤៨០ ០០០នាក់ផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
គួរបញ្ជាក់ថា៖ សាលា The Los Angeles Unified School District (LAUSD) គឺជាសាលាធំបំផុតទីពីរនៅសហរដ្ឋអាមេរិកដែលមានចំនួនសិស្សច្រើនបំផុតរហូតដល់ជាង ៦៤ម៉ឺននាក់ ហើយការតវ៉ានេះគឺជាលើកទីមួយហើយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយ៕
ប្រភព៖ Abc News