Jesus រក​​បាន ២គ្រាប់​ ពេល Man City យក​ឈ្នះ Wolves ដែល​​សល់​​សមាជិក ១០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Jesus រក​​បាន ២គ្រាប់​ ពេល Man City យក​ឈ្នះ Wolves ដែល​​សល់​​សមាជិក ១០នាក់

15/01/2019
(មេនឆេស្ទើ)៖ កីឡាករខ្សែប្រយុទ្ធ Gabriel Jesus រកបាន ២គ្រាប់ម្នាក់ក្នុងជ័យជម្នះក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បំបាក់ក្រុមភ្ញៀវ Wolverhampton Wanderers ៣-០ ដែលនៅសល់សមាជិកតែ ១០នាក់ផង នោះ នារាត្រីថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ សម្រាប់ជើងទី២នៃ Premier League រដូវកាលឆ្នាំ ២០១៨-២០១៩។
១គ្រាប់ដំបូងរបស់កីឡាករក្នុងក្រុមជម្រើសជាតិប្រេស៊ីល Jesus រកបាននៅនាទីទី១០ មុនពេលបន្ថែមគ្រាប់ទី២ ដោយបាល់ប៉េណាល់ទីនៅនាទីទី៣៩ ក្រោយពេល Wolves បានបាត់បងសមាជិក១នាក់ចាប់ពីនាទីទី១៩ មុនពេលគ្រាប់ទី៣ ដោយការធ្វេសប្រហែសចូលទីខ្លួនឯងនៅនាទីទី៧៨។
នេះជាគ្រាប់បាល់ទី៧ផងដែររបស់ Gabriel Jesus ក្នុងការចូលលេង ៣ប្រកួតចុងក្រោយឲ្យក្រុមការពារ តំណែង ជើង ឯក Manchester City និងបន្តដេញតាមពីក្រោយក្រុមកំពូលតារាង ហង្សក្រហម Liverpool ដែលមាន៥៧ ពិន្ទុ ខណៈមេឃខៀវមាន ៥៣ពិន្ទុគិតត្រឹមសប្តាហ៍ទី២២ ជើងទី២នេះ៕