លោក ដូណាល់ ត្រាំ តបទៅ FBI និង​សារព័ត៌មាន​ធំៗនៅ​អាមេរិក៖ «ខ្ញុំមិន​ដែលធ្វើការ​ឲ្យប្រទេស​រុស្ស៊ីម្តងណា​ឡើយ...»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ បាននិយាយថា លោកមិនមែនជាភ្នាក់ងារ​ហើយក៏មិនដែល​ធ្វើការងារឱ្យរុស្ស៊ី​ម្ដងណា​ដែរ។ ការលើក​ឡើងបែបនេះ​របស់លោក ត្រាំ គឺជាការឆ្លើយតប​ទៅនឹងបណ្ដាសារព័ត៌មាន​អាមេរិកធំៗ​មួយចំនួន ដែលបានចុះផ្សាយ​ថា ប៉ូលិស FBI បានបើកការស៊ើបអង្កេតជា​សំងាត់​លើទំនាក់ទំនង​រវាងលោក និងរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯ​សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានបញ្ជាក់​យ៉ាង​ខ្លីដូច្នេះថា «ខ្ញុំមិនមែន​ជាភ្នាក់ងារ ហើយក៏មិនដែលធ្វើការងារឱ្យរុស្ស៊ីម្ដងណា​ដែរ... ដូច្នេះវាគឺជារឿង​ដ៏អាម៉ាស់​បំផុត ដែលអ្នកទាំងអស់គ្នា​សួរសំណួរទាំងនេះ​មក​កាន់ខ្ញុំ។ វាគឺជាព័ត៌មាន​មិនពិត​ទាំងអស់»
គួរបញ្ជាក់ថា៖ កាលពី​សប្ដាហ៍មុន​សារព័ត៌មានអាមេរិក Washington Post បានចុះផ្សាយថា លោក ​ដូណាល់ ត្រាំ បានបិទបាំងព័ត៌មាន​មួយចំនួន នៅក្នុងកិច្ចប្រជុំជា​មួយប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពី​ឆ្នាំ២០១៨។ ចំណែកឯ​សារព័ត៌មាន New York Times ក៏បានរាយការណ៍ដែរថា ប៉ូលិស​អាមេរិក FBI បានបើកការ​ស៊ើបអង្កេតជាសំងាត់​មួយលើប្រធានាធិបតី​អាមេរិករូបនេះ ដើម្បីស្វែងរក​ការពិតថា តើលោកធ្លាប់​បានធ្វើការងារឱ្យ​រុស្ស៊ីដែរ ឬមួយក៏អត់៕
លោក ដូណាល់ ត្រាំ តបទៅ FBI និង​សារព័ត៌មាន​ធំៗនៅ​អាមេរិក៖ «ខ្ញុំមិន​ដែលធ្វើការ​ឲ្យប្រទេស​រុស្ស៊ីម្តងណា​ឡើយ...» លោក ដូណាល់ ត្រាំ តបទៅ FBI និង​សារព័ត៌មាន​ធំៗនៅ​អាមេរិក៖ «ខ្ញុំមិន​ដែលធ្វើការ​ឲ្យប្រទេស​រុស្ស៊ីម្តងណា​ឡើយ...» Reviewed by Laiheang Vobfm on 1/14/2019 Rating: 5
Powered by Blogger.