ASUS ប្រចាំ​នៅ​កម្ពុជា​ធ្វើ​ការ​ប្រកាស​បង្ហាញ​ពី​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន Zenfone Max M2 និង Max Pro M2 មាន​ថ្ម​ធំ រឹង​មាំ និង​មាន​សមត្ថភាព​ខ្លាំង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ASUS ប្រចាំ​នៅ​កម្ពុជា​ធ្វើ​ការ​ប្រកាស​បង្ហាញ​ពី​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន Zenfone Max M2 និង Max Pro M2 មាន​ថ្ម​ធំ រឹង​មាំ និង​មាន​សមត្ថភាព​ខ្លាំង!

14/01/2019
ស្មាតហ្វូន​របស់ Asus គឺ Zenfone MaxPro M2 និង Zenfone MaxM2 ស៊េរី​ឆ្នាំ ២០១៩ ​ទើប​ត្រូវ​បាន​ក្រុមហ៊ុន Asus Cambodia ប្រកាស​ដាក់​លក់​ជា​ផ្លូវការ។
​ស្មាតហ្វូន​ថ្មី ២ ម៉ូឌែល​នេះ ​បំពាក់​មក​ជាមួយ​កម្លាំង​ម៉ាស៊ីន​សុទ្ធ​តែ​ជំនាន់​ចុង​ក្រោយ និង​បច្ចេកវិទ្យា​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា៖

+Zenfone MaxPro M2
  • អេក្រង់ ៦,៣ អ៊ិញ បង្ហាញ​រូបភាព​​កម្រិត FullHD+
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១២+៥ មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486 មាន​បច្ចេកវិទ្យា Depth sensing មាន LED Flash និង​មុខងារ AI ចំនួន ១៣ ប្រភេទ​ផ្សេង​គ្នា
  • ថត​វីដេអូ​បាន​ដល់​កម្រិត 4K និង​មុខងារ​ទប់​លំនឹងEIS(Electric Image Stabalization)
  • កាមេរ៉ា​មុខ ១៣ មេហ្គាភិចសែល​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • មាន​រន្ធ​៣ អាច​ដាក់​ស៊ីម 4G បាន​ពីរ និង​មេម៉ូរី​ឡើង​ដល់ 2TB
  • ប្រើ​បន្ទះ​ឈីប Snapdragon 660 ដែល​មាន​ពិន្ទុ​លើ​កម្មវិធី Antutu ដល់​ទៅ ១៣៣៣១២
  • ប្រើ Android 8.1 អាច​ឡើង Android 9 Pie ជាមួយ​នឹង ZenUI 5.0 មាន​ជម្រើស RAM គឺ 3GB/4GB និង​មេម៉ូរី 32GB/64GB
  • ថ្ម ៥០០០ មីលីអំពែ​ម៉ោង ​មើល​យូធូប​បាន​ដល់ ១៣ ម៉ោង​និង​កម្មវិធី​ផ្សេងៗ​ទៀត
តម្លៃ៖ ២៤៩ ដុល្លារ (RAM4GB/មេម៉ូរី 64GB) និង ១៩៩ ដុល្លារ (RAM 3GB/ម៉េម៉ូរី 32GB)។

+Zenfone Max M2
  • អេក្រង់ ៦,៣ អ៊ីញ​បង្ហាញ​រូបភាព​​កម្រិតHD+
  • ថាមពល​ថ្ម ៤០០០ មីលីអំពែ​ម៉ោង
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១៣+២ មេហ្គភិចសែល​ប្រើប្រាស់​សេនស័រ SONY IMX486
  • កាមេរ៉ា​មុខ ១៣ មេហ្គាភិចសែល​មាន​កម្រិត aperture f2.0 មាន​ភ្លើង​ជំនួយ softlight LED
  • ប្រើ​បន្ទះ​ឈីប Snapdragon 632 Octa-core ល្បឿន 1.8Gh
តម្លៃ៖ ១៧៩ ដុល្លារ៕

ប្រភព៖ ASUS