លោក ដូណាល់ ត្រាំ ហាក់​ដូចជាបានត្រៀមខ្លួនរួចរាល់ សម្រាប់​ការបិទ​រដ្ឋាភិបាល​រហូតដល់ខែកុម្ភៈ

(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍ថា រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ត្រៀម​ខ្លួនរួច​ជាស្រេចក្នុង​ការបិទដំណើរការ​រដ្ឋាភិបាលដោយផ្នែក រហូតដល់​ខែកុម្ភៈខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ការបិទរដ្ឋាភិបាល​អាមេរិកដោយផ្នែក​របស់លោក ដូណាល់ ត្រាំ បានបណ្ដាល​ឱ្យបុគ្គលិក​រដ្ឋរាប់ពាន់នាក់មិនទាន់​មានប្រាក់ខែបើក​នៅឡើយ ហើយ​វាក៏បានក្លាយ​​ជា​ការបិទរដ្ឋាភិបាល​មានរយៈពេលយូរជាង​គេ នៅក្នុងប្រវត្តិសាស្ត្រ​អាមេរិក​រួចទៅហើយ។ មិនតែ​ប៉ុណ្ណោះ​លោក ត្រាំ ថែមទាំង​បានព្រមានទៀតថា អាចនឹងប្រកាសដាក់ប្រទេស​ក្នុងគ្រា​អាសន្នខាង​ផ្នែក​សន្តិសុខ ដើម្បីប្រើប្រាស់​អំណាចជា​ប្រធានាធិបតី​អាមេរិក​ សាងសង់ជញ្ជាំង ព្រំដែន​ដោយមិនចាំបាច់មាន​ការអនុម័ត​ពីសភាទៀតផង។
ជុំវិញ​វិបត្តិនេះដែរ​សមាជិកព្រឹទ្ធសភា​អាមេរិក មកពីគណបក្សសាធារណរដ្ឋ គឺលោក លីនសី ក្រាហាម (Lindsey Graham) បានជម្រុញឱ្យ​លោក ដូណាល់ ត្រាំ បើដំណើរការ​រដ្ឋាភិបាលឡើងវិញ​ជាបណ្ដោះអាសន្ន។ ប៉ុន្តែមក​ទល់ពេលមិនទាន់មាន​ការឆ្លើយតបណា​មួយនោះឡើយ ខណៈលោកផ្ទាល់បានអះអាងថា សេតវិមាន​អាចនឹង​ប្រកាសដាក់ប្រទេសក្នុង​ភាពអាសន្នខាង​សន្តិសុខ បើកិច្ចចរចាស្ដីពីការបិទ​រដ្ឋាភិបាលនៅ​តែបរាជ័យ។
គួរបញ្ជាក់ថា៖ ការបិទរដ្ឋាភិបាល​អាមេរិក បានកើតមានឡើង​បន្ទាប់ពីសមាជិកសភា​មកពីគណបក្ស​ប្រជាធិបតេយ្យ បានទាត់ចោល​សំណើកញ្ចប់​ថវិកា​ជាង ៥.៧​ពាន់លានដុល្លារ​របស់​លោក ដូណាល់ ត្រាំ យកទៅសាងសង់​ជញ្ជាំងព្រំដែនជា​មួយម៉ិចស៊ីកូ។ មិនតែ​ប៉ុណ្ណោះ ពួកគេក៏បាន​បញ្ជាក់ដែរថា នឹងមិនធ្វើការចរចាណាមួយ​លើកញ្ចប់​ថវិកាសាងសង់​ជញ្ជាំងព្រំដែននោះ​ឡើយ បើលោក ត្រាំ មិនព្រមបើក​ដំណើរការ​ឡើងវិញ៕
លោក ដូណាល់ ត្រាំ ហាក់​ដូចជាបានត្រៀមខ្លួនរួចរាល់ សម្រាប់​ការបិទ​រដ្ឋាភិបាល​រហូតដល់ខែកុម្ភៈ លោក ដូណាល់ ត្រាំ ហាក់​ដូចជាបានត្រៀមខ្លួនរួចរាល់ សម្រាប់​ការបិទ​រដ្ឋាភិបាល​រហូតដល់ខែកុម្ភៈ Reviewed by Laiheang VOBFM on 1/13/2019 Rating: 5
Powered by Blogger.