ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ អួតពីយុទ្ធសាស្ត្រ​សង្គ្រាមរបស់ខ្លួន​នៅស៊ីរី ដែល​ខុសពី​អាមេរិក​ធ្លាប់ធ្វើនៅ​អ៊ីរ៉ាក់ និងស៊ីរីផ្ទាល់កន្លងមក...

(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី​លោក តៃយីព អឺដូហ្គាន់ បាននិយាយថា មានតែតួកគី​ប៉ុណ្ណោះដែលសាកសម​ និងមាន​សមត្ថ​ភាព​​​ការពារ​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក​នៅស៊ីរី នៅពេលដែលទីក្រុងវ៉ាស៊ីនតោន​ដកទ័ពចេញ​ទៅផុត។ នេះបើតាម​​ការដកស្រង់​ការផ្សាយ​ចេញពីសារព័ត៌មានរុស្ស៊ី Sputnk នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ បានកត់​សម្គាល់ថា លោក ដូណាល់ ត្រាំ បានសម្រេច​ចិត្តយ៉ាង​ត្រឹមត្រូវ ដែលត្រៀមដក​កងទ័ព​អាមេរិក​ចេញ​ពីប្រទេសរុស្ស៊ី ប៉ុន្តែដំណើរការ​នេះត្រូវរៀបចំឲ្យ​បានហ្មត់ចត់ ហើយ​ប្រព្រឹត្ត​ទៅដោយ​មានសហប្រតិបត្តិការ​ជិត​ស្និទ្ធ​​​ជាមួយដៃគូដែល​សាកសម ដើម្បីការពារ​ផលប្រយោជន៍​របស់ទីក្រុង​​វ៉ាស៊ីនតោន ក៏ដូចជារបស់​សហគមន៍​អន្តរជាតិ​ និង​​ប្រជាជន​ស៊ីរីផ្ទាល់។

បើតាមលោកប្រធានាធិបតីតួកគី គឺមានតែរដ្ឋាភិបាលទីក្រុងអង់ការ៉ាមួយគត់​ ដែលមានអំណាច និង​ការតាំងចិត្ត​ដើម្បី​ធ្វើ​យ៉ាងដូច្នោះបាន។ លោក ​អឺដូហ្គាន់ បានបញ្ជាក់ថា ប្រតិបត្តិការយោធារបស់អង់ការ៉ាប្រឆាំងក្រុមភេរវករ ISIS បាន​ជួយ​ការពារ​តំបន់​​អឺរ៉ុបពីការវាយប្រហារភេរវកម្ម។
មេដឹកនាំ​តួកគីរូបនេះ​បានបន្តទៀតថា មិនដូចប្រតិបត្តិការក្រុមយោធា​អន្តរជាតិ​ក្នុងក្រុងរ៉ាក់ខាប្រទេសស៊ីរី និងក្នុង​ក្រុង​ម៉ូស៊ូល​​​នៅ​អ៊ីរ៉ាក់ ដែល​អាស្រ័យ​​ខ្លាំង​ទៅ​លើការទម្លាក់​គ្រាប់បែក ដែលធ្វើឡើង​​ដោយមានការគិតគូរ​តិចតួច និងពេលខ្លះ​ពុំខ្វល់​ទាល់​សោះចំពោះ​អាយុជីវិត​ជនស៊ីវិល​ស្លូតត្រង់ឡើយ ដោយវិធីសាស្រ្ត​របស់យោធាតួកគី​នៅក្រុង អាល់បាប់ (Al Bab) របស់ស៊ីរី បានធានារក្សា​​​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់​អគារ​នៅមានសភាពល្អភាគច្រើន ដែលអាចឲ្យ​ជនភៀសខ្លួន​ត្រឡប់មករស់នៅតាម​ធម្មតា​វិញបាន ដោយប្រើប្រាស់​រយៈពេលខ្លី​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា៖ កាលពីខែធ្នូ ឆ្នាំ២០១៨ លោក ត្រាំ បានប្រកាសថា នឹងដកកងទ័ព​អាមេរិក​ចេញពី​ទឹកដីស៊ីរី ដោយ​លើក​​ហេតុ​ផលថា ក្រុម ISIS ត្រូវបានកម្ចាត់ ហើយថ្ងៃអាទិត្យ​កន្លងទៅនេះ លោក​ប្រធានាធិបតី​អាមេរិក នៅតែបង្ហាញជំហរ​ដដែល​​ថា ប្រទេសលោក​នឹងដកទ័ពចេញ​ពីស៊ីរី ប៉ុន្តែវានឹងត្រូវ​ចំណាយ​ពេលរាប់ខែ៕​
ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ អួតពីយុទ្ធសាស្ត្រ​សង្គ្រាមរបស់ខ្លួន​នៅស៊ីរី ដែល​ខុសពី​អាមេរិក​ធ្លាប់ធ្វើនៅ​អ៊ីរ៉ាក់ និងស៊ីរីផ្ទាល់កន្លងមក... ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ អួតពីយុទ្ធសាស្ត្រ​សង្គ្រាមរបស់ខ្លួន​នៅស៊ីរី ដែល​ខុសពី​អាមេរិក​ធ្លាប់ធ្វើនៅ​អ៊ីរ៉ាក់ និងស៊ីរីផ្ទាល់កន្លងមក... Reviewed by Laiheang Vobfm on 1/08/2019 Rating: 5
Powered by Blogger.