ក្តៅគគុក! ក្រុម ISIS បើកប្រតិបត្តិការ​សងសឹកក្រុមឃើដនៅស៊ីរី បណ្តាលឲ្យ​មនុស្ស​ស្លាប់សរុប ៣២នាក់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! ក្រុម ISIS បើកប្រតិបត្តិការ​សងសឹកក្រុមឃើដនៅស៊ីរី បណ្តាលឲ្យ​មនុស្ស​ស្លាប់សរុប ៣២នាក់!

08/01/2019
(ដាម៉ាស់)៖ ការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនៅភាគខាងកើត​​ប្រទេសស៊ីរី បានបណ្តាឲ្យ​​ក្រុមអ្នកប្រយុទ្ធ​ឃើដ SDF ដែល​មាន​ការគាំទ្រ​ពីសហរដ្ឋអាមេរិកចំនួន ២៣នាក់​បាត់បង់ជីវិត រួមជាមួយ​​ក្រុមភេរវករ ISIS ចំនួន ០៩នាក់ទៀត។ នេះបើតាម​ការដក​​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាច​ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។
បើតាមការអះអាង​ពីក្រុមអសង្កេតការណ៍​សិទ្ធិមនុស្សនៅស៊ីរី​នាថ្ងៃអង្គារនេះ ក្រុម ISIS បានឆ្លៀតឱកាស​វាយឆ្មក់​លើ​​ក្រុម​​​​​សកម្ម​ប្រយុទ្ធ SDF នៅតាមបណ្តោយ​ដងទន្លេ អឺប្រាតស៍ (Euphrates) ដោយប្រើប្រាស់​ក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីយប់​ថ្ងៃ​អាទិត្យកន្លងទៅ។ ជាលទ្ធផល​សមាជិក SDF ចំនួន ២៣នាក់ និងសមាជិក ISIS ចំនួន ០៩នាក់បានស្លាប់​ក្នុង​កា​រ​ប្រយុទ្ធ​គ្នា ដែលផ្ទុះឡើងរហូត​ដល់ព្រឹក​ថ្ងៃចន្ទ។
គួរបញ្ជាក់ថា៖ កាលពី០៤ខែមុន ក្រុម SDF បានបើកប្រតិបត្តិការ​យោធា​​ដើម្បីកម្ចាត់​ក្រុម ISIS ក្រោមការជួយគាំទ្រ​​តាម​ផ្លូវ​គោក និងអាកាស​ពី​ក្រុមយោធាចម្រុះ​អន្តរជាតិ ហើយការវាយប្រហារ​របស់ ISIS កាលពីថ្ងៃអាទិត្យនេះ គឺជាសងសឹក​​តប​ត​ទៅវិញ។ បើតាមអង្គការ​សិទ្ធិមនុស្ស​ខាងលើ សមាជិក ISIS សរុប ​១,០៨៧នាក់​ និងកម្លាំង SDF ៦០២នាក់ បាន​ស្លាប់​ចាប់​​តាំងពី​ពេលចាប់ផ្តើមសង្គ្រាមកាល​ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕