កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នៃ​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ពាក់​កណ្ដាល​ខែ​មករា!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​នៃ​វេទិកា​សភា​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ពាក់​កណ្ដាល​ខែ​មករា!!!

08/01/2019
ខេត្ត​សៀមរាប ៖  នៅ​មិន​ដល់​១០​ថ្ងៃ​ទៀត​ទេ គណៈប្រតិភូ​ជាង​២០០​នាក់ មក​ពី​២១​ប្រទេស នឹង​មាន​វត្តមាន​លើ​ទឹក​ដី​អង្គរ ក្នុង​ខេត្ត​សៀមរាប ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី​២៧ នៃ​វេទិកា​សភា​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​។ វេទិកា​សភា អាស៊ី ប៉ាស៊ីហ្វិក ឬ Asia Pacific Parliamentary Forum ហៅ​កាត់​ថា APPF បាន​បង្កើត​ឡើង​នៅ​ទីក្រុង​តូក្យូ ក្នុង​ឆ្នាំ​១៩៩៣​។ ​APPF មាន​សមាជិក​ពេញ​សិទ្ធិ​ចំនួន​២៧​ប្រទេស​។ សម្រាប់​កម្ពុជា ការ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ APPF នា​ពេល​នេះ គឺ​ជា​ជោគជ័យ​លើ​វិស័យ​ការទូត​សភា​កម្ពុជា​។
នៅ​ក្នុង​ខេត្ត​សៀមរាប គណៈប្រតិភូ​ដែល​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ APPF នឹង​ពិភាក្សា​លើ​របៀប​វារៈក្នុង​វិស័យ​ចំនួន​៥​​សំខាន់​​ដូច​ជា វិស័យ​សមាជិក​សភា​ស្ដ្រី វិស័យ​នយោបាយ​និង​សន្តិសុខ វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម វិស័យ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​តំបន់ និង​អនាគត​នៃ APPF​។