ប្រធានាធិបតីហ្វីលីពីន ព្រមានអារក​សម្លាប់មេគ្រឿងញៀន នៅចំពោះមុខក្រុមសកម្មជនសិទ្ធិមនុស្ស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រធានាធិបតីហ្វីលីពីន ព្រមានអារក​សម្លាប់មេគ្រឿងញៀន នៅចំពោះមុខក្រុមសកម្មជនសិទ្ធិមនុស្ស

06/01/2019
(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នាពេលថ្មីៗនេះ បានចេញការព្រមានធ្ងន់ៗថា នឹង​អារកសម្លាប់ក្រុម​មេគ្រឿងញៀនធំៗ ដែលហ៊ានប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាននេះ នៅក្នុងប្រទេសជាទីស្រលាញ់របស់​លោក​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអាទិត្យ ទី០៦ ខែមករា ឆ្នាំ២០១៩។
ដោយធ្លាប់សន្យាយ៉ាងមុតមាំថានឹង​លុបបំបាត់បទល្មើសគ្រឿងញៀនចេញឲ្យអស់​ពី​ប្រទេស បុរសខ្លាំងហ្វីលីពីនរូបនេះ បាន​និយាយយ៉ាងដូច្នេះថា «ប្រសិនបើអ្នកឯងជាមេគ្រឿងញៀនធំៗ ខ្ញុំនឹងគ្មានថ្ងៃលើកលែងឱ្យឡើយ ហើយខ្ញុំនឹងអារក​អ្នកឯងនៅចំពោះមុខ​ក្រុមសកម្មជនការពារសិទ្ធិមនុស្សថែមទៀត។ ខ្ញុំមិនខ្វល់នោះទេ ព្រោះខ្ញុំបានប្រាប់ហើយថា កុំឲ្យ​​​ប្រព្រឹត្តបទល្មើសបែបនេះក្នុងប្រទេសខ្ញុំ»
គួរបញ្ជាក់ថា៖ ក្រោយពីបានឡើងកាន់អំណាចនៅខែមិថុនា ឆ្នាំ២០១៦ លោក ឌូតឺតេ បានបើកយុទ្ធនាការកណ្តាប់ដៃដែក​ ប្រឆាំងនឹងបទល្មើសគ្រឿងញៀននៅទូទាំងផ្ទៃប្រទេស ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិត​មនុស្សរាប់ពាន់​នាក់​​។

ដោយសារតែរឿងនេះ លោក ឌូតឺតេ បានរងការចោទប្រកាន់ថារំលោភសិទ្ធិមនុស្សពី​អង្គការអន្តរជាតិ។ បើតាមអង្គការ​អន្តរជាតិ​តួលេខមនុស្សស្លាប់ពិតប្រាកដ គឺច្រើនជាង​ឆ្ងាយពីស្ថិតិរបស់រដ្ឋាភិបាលហ្វីលីពីន ដែលថាមានមនុស្សត្រឹមតែ​​៤,៥០០នាក់​​បាន​បាត់បង់ជីវិត។ អាជ្ញាធរហ្វីលីពីន​បានទទូចថា ​ភាគច្រើននៃជនរងគ្រោះទាំងនោះ គឺជា​ជន​សង្ស័យ​ជួញ​ដូរ​​និង​រត់​​ពន្ធ​​គ្រឿង​​ញៀន​៕​