ក្រុមហ៊ុន Apple បាត់​បង់​តម្លៃ​ ៤៤៦ ពាន់​លាន​ដុល្លារ ក្នុង​ពេល​ត្រឹម​ ៣ ខែ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រុមហ៊ុន Apple បាត់​បង់​តម្លៃ​ ៤៤៦ ពាន់​លាន​ដុល្លារ ក្នុង​ពេល​ត្រឹម​ ៣ ខែ​

05/01/2019
កាល​ពី​ថ្ងៃ​ទី ៣ ខែ​តុលា​ ឆ្នាំ ២០១៨ តម្លៃ​ហ៊ុន​របស់​ Apple បាន​ឡើង​ខ្ពស់​បំផុត​ដល់​ ២៣២,០៧ ដុល្លារ ធ្វើ​ឱ្យ​តម្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​មាន​ដល់​ទៅ​ ១,១២ ទ្រីលាន​ដុល្លារ​ឯណោះ។
យ៉ាងណា​​ក្ដី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តម្លៃ​ហ៊ុន​របស់​ Apple បាន​បន្ត​ធ្លាក់​ចុះ​ឥត​ឈប់​ឈរ​ ហើយ​ការ​ប្រកាស​​ពី​​​ការ​កាត់​បន្ថយ​ការ​ព្យាករណ៍​​ចំនួន​លក់​កាល​ពី​ថ្ងៃ​ពុធ ធ្វើ​ឲ្យ​តម្លៃ​ហ៊ុន​ធ្លាក់​ចុះ​រឹត​តែ​ខ្លាំង។
​​​​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​​​តម្លៃ​ហ៊ុន​របស់​ Apple ស្ថិត​នៅ​តម្លៃ​ ១៤២,១៩ ដុល្លារ​ ដោយ​មាន​តម្លៃ​​ទីផ្សារ​សរុប​ ៦៧៤,៧៥ ពាន់​លាន​ដុល្លារ។ ដូច​នេះ​មាន​ន័យ​ថា​រយៈពេល​ ៣ ខែ​មក​នេះ​​តម្លៃ​របស់​​ក្រុមហ៊ុន​ Apple បាន​ធ្លាក់​ចុះ​​ប្រមាណ​ ៤៤៦ ពាន់​លាន​ដុល្លារ​ឯណោះ។ តម្លៃ​ដែល​ធ្លាក់​ចុះ​នេះ​គឺ​​ច្រើន​ជាង​តម្លៃ​ទីផ្សារ​របស់​ Facebook ដែល​មាន​ត្រឹម​ ៣៨០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ៕​​


ប្រភព៖ Businessinsider