កូរ៉េខាងត្បូង​ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ព​ជើងទឹក នៅក្បែរតំបន់​សនៃដែនទឹក​ភាគ​ខាងលិច! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងត្បូង​ចាប់ផ្តើមធ្វើសមយុទ្ធកងទ័ព​ជើងទឹក នៅក្បែរតំបន់​សនៃដែនទឹក​ភាគ​ខាងលិច!

04/01/2019
(សេអ៊ូល)៖ យោធាជើងទឹក​ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ​បានធ្វើសមយុទ្ធ​តាមផ្លូវសមុទ្រ​ជាលើកដំបូង សម្រាប់​​ឆ្នាំ២០១៩ នៅដែនទឹកភាគ​ខាងលិច ក្បែរតំបន់​​សដែលទើបបង្កើត​ជា​មួយ​កូរ៉េខាងជើង ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​​នៃ​​កម្លាំងយោធា​រវាង​​ប្រទេស​ទាំងពីរ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នា​រសៀល​​ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
សម្រាប់សព្វាវុធ​ដែលត្រូវបានចល័ត​ ដើម្បីចូលរួមក្នុងសមយុទ្ធ​យោធាខាងលើរួមមាន​នាវា​ចម្បាំង នាវាល្បាត នាវា​ខ្នាត​តូច​​​បំពាក់​មីស៊ីលប្រដេញ និងកាំភ្លើងយន្ត ព្រមទាំង​​ឧទ្ធម្ភាគចក្រ​ធ្វើប្រតិបត្តិការតាមផ្លូវ​សមុទ្រជាដើម។ ក្នុងសមយុទ្ធ​យោ​ធានេះ ក៏មានរួមបញ្ចូល​នូវលំហាត់បាញ់គ្រាប់​ពិតផងដែរ ដើម្បីពង្រឹង​សមត្ថភាពធ្វើការងាររួមគ្នា​ក្នុងជួរ​កងទ័ព។
គួរបញ្ជាក់ថា៖ សមយុទ្ធយោធា​របស់ទីក្រុងសេអ៊ូល បានប្រព្រឹត្តទៅ​នៅដែនទឹក ភាគត្បូងតំបន់ស ដែលត្រូវបាន​បង្កើត​​ឡើង​នៅ​ក្បែរ​ព្រំដែនសមុទ្រ​រវាង​​កូរ៉េខាងត្បូង​និងកូរ៉េខាងជើង នៅក្រោមកិច្ចព្រមព្រៀង​​​យោធាគ្រប់ជ្រុងជ្រោយ ដែល​ត្រូវបានចុះហត្ថលេខា​ដោយប្រមុខការពារជាតិ​​កូរ៉េទាំងពីរ កាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងកិច្ចប្រជុំកំពូល​​នៅទីក្រុង​ព្យុងយ៉ាង រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​មេដឹកនាំកំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។

នៅក្រោមកិច្ចព្រមព្រៀងយោធានោះ ភាគីទាំងពីរ​យល់ព្រម​បង្កើតតំបន់ស នៅដែនអាកាស ដែនដី និងដែនសមុទ្រ នៅ​ក្បែរ​ព្រំដែនអន្តរកូរ៉េ ដើម្បីបញ្ឈប់​រាល់សកម្មភាព​បង្កហេតុប្រឆាំង​ដាក់គ្នាទៅវិញ​ទៅមក៕