មេដឹកនាំ​ប្រទេស​អេត្យូពីនៃតំបន់​អាហ្វ្រិក ប្តេជ្ញាពង្រឹង​ទំនាក់ទំនងឲ្យស៊ី​ជម្រៅជាមួយ​ចិន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេដឹកនាំ​ប្រទេស​អេត្យូពីនៃតំបន់​អាហ្វ្រិក ប្តេជ្ញាពង្រឹង​ទំនាក់ទំនងឲ្យស៊ី​ជម្រៅជាមួយ​ចិន!

04/01/2019
(អេត្យូពី)៖ ប្រធានាធិបតី​អេត្យូពី​លោកស្រី សាឡេ វើក ហ្សូវដេ (Sahle-Work Zewde) បានជួបពិភាក្សា​ការងារជាមួយទីប្រឹក្សា​រដ្ឋ និងជារដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ក្នុងរដ្ឋធានី អេដឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី ហើយអ្នកទាំងពីរ​ក៏បានឯកភាពគ្នា​ផងដែរ​ លើការពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ រវាងប្រទេស​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។
ជំនួបររវាង​លោកស្រី Zewde និងលោក​ វ៉ាង បានធ្វើឡើងនៅ​ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) នៅឯវិមាន​ប្រធានាធិបតីក្នុង​រដ្ឋធានី Addis Ababa។ ថ្លែងនាឱកាស​នោះ លោកស្រី Zewde បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាល​អេត្យូពី និងស្ថាប័នទាំង​អស់នៅ​ក្នុង ប្រទេសបាន​ប្ដេជ្ញាពង្រឹងទំនាក់ទំនង​ស៊ីជម្រៅជាមួយចិន ក៏ដូចជាបន្ត​គាំទ្រដល់គោលនយោបាយ​សេដ្ឋកិច្ច​ខ្សែក្រវាត់ និងផ្លូវរបស់ ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង ខណៈប្រទេស​ទាំងពីរមានផលប្រយោជន៍​រួមក្នុងការការពារ​ពិភពលោក ពីគំនិត​គាំពារនិយម»។
ដោយឡែក​ជាការឆ្លើយតប លោក វ៉ាង យី ក៏បាននិយាយដែរថា ការអភិវឌ្ឍ​របស់ចិន និងអេត្យូពី នឹងជួយឱ្យបណ្ដា​ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត​ មានសមត្ថភាពចូលរួម​ថែរក្សាសន្តិភាព និងសន្តិសុខ​ពិភពលោក។

គួរបញ្ជាក់ថា៖ បើតាម​លោក វ៉ាង យី អេត្យូពីនឹងបន្ត​ដើរតួនាទីលើក​កម្ពស់​ កិច្ចសហប្រតិបត្តិការ​ចិន-អាហ្វ្រិក ហើយលោកជឿ​ជាក់ដែរថា រដ្ឋាភិបាល និងប្រជាជន​នៃប្រទេសអាហ្វ្រិកខាង​កើតមួយនេះ​ កំពុងដើរលើមាគ៌ា​អភិវឌ្ឍន៍ដែលខ្លួនពេញចិត្ត និងស្រប​ទៅតាមលក្ខខណ្ឌ​របស់អេត្យូពី៕