គ្រោះថ្នាក់ចរាចរណ៍នៅជិតជ្រោះពេជ្រនិល រថយន្ដដឹកថ្មដាច់ហ្វ្រាំង បុករះរថយន្ដផ្សេងទៀត២០គ្រឿង​ ស្លាប់ម្នាក់ និងរបួសជិត១០នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះថ្នាក់ចរាចរណ៍នៅជិតជ្រោះពេជ្រនិល រថយន្ដដឹកថ្មដាច់ហ្វ្រាំង បុករះរថយន្ដផ្សេងទៀត២០គ្រឿង​ ស្លាប់ម្នាក់ និងរបួសជិត១០នាក់

03/01/2019
(កំពង់ស្ពឺ)៖ ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ​រវាងរថយន្ដដឹកថ្ម និងរថយន្ដធុនតូចធំ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បណ្ដាលមកពីរថយន្ដដឹកថ្ម (មិនមែនរថយន្តកុងតឺន័រ) ដាច់ហ្វ្រាំងពេលកំពុងចុះចំណោត ហើយជ្រុលទៅបុករថយន្ដផ្សេងទៀត២០គ្រឿងរងការខូ​ចខាត និងបណ្តាលឲ្យស្លាប់ម្នាក់ របួស៨នាក់។
ស្នងការ​​គរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន ដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅល្ងាចនេះបញ្ហាកកស្ទះចរាចរណ៍ត្រូវបានដោះស្រាយ និងអាចធ្វើដំណើរបាន ទៅជាធម្មតាហើយ ក្រោយពីកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍សម្រួលនៅទីនោះ។ តែយ៉ាងណាក៏ដោយនោះ លោកស្នងការ កំពុងតែរកវិធី ដើម្បីយករថយន្តទាំងនោះចេញពីកន្លែងកើតហេតុ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏នៅតែបញ្ជាក់ថា «មកដល់ម៉ោងនេះ មានអ្នកស្លាប់ម្នាក់ និងរបួស៨នាក់ ហើយរថយន្តបង្កដឹកថ្ម ធ្វើដំណើរពីកើតទៅលិច ស្រាប់តែដាច់ហ្វ្រាំងតែម្តង»
អ្នកឃើញហេតុការណ៍ បានបញ្ជាក់ជំហានដំបូងថា ដំបូងឡើងរថយន្ដមួយគ្រឿង កំពុងចុះចំណោតក្នុងល្បឿនលឿន នៅម្ដុំយាយម៉ៅ​ស្រាប់តែដាច់ហ្វ្រាំង ទើបបុករះរថយន្ដជាង២០គ្រឿង ផ្សេងទៀត មានតែងរថយន្ដធំ និងរថយន្ដតូច បណ្ដាលឱ្យជនរងគ្រោះខ្លះគៀបជាប់នៅក្នុងរថយន្ដតែម្ដង ហើយរថយន្ដខ្លះធ្លាក់ជ្រោះទៅក្រោមផងដែរ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជាច្រើននាក់ បានទៅជួយអន្ដរាគន៍ដើម្បីសង្គ្រោះជនរងគ្រោះ ខណៈដែលស្ថានភាពចរាចរណ៍ ក៏មានការកកស្ទះយ៉ាងខ្លាំងផងដែរ នៅម្ដុំកន្លែងកើតហេតុខាងលើ៕