ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើត ICC-Angkor

04/12/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor)។
ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, រដ្ឋមន្ត្រីក្រសួងវប្បធម៌លោកស្រី ភឿង សកុណា, ប្រធានអង្គការយូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។


ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងជាពលរដ្ឋកម្ពុជា សម្តេចមានក្តីសប្បាយរីករាយដែលបានចូលរួមអបអរសាទរខួប២៥នៃការបង្កើតគណៈកម្មាធិការ ICC-Angkor។
  • ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីដំណឹងរីករាយនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីយមនុស្សជាតិកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែគាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល។
  • សម្តេចតេជោ ហ៊ុន សែន អរគុណដល់មន្ត្រីអាជ្ញាធរអប្សរាទាំងអស់ ដែលបានយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដើម្បីថែរក្សា និងគាំពារប្រាសាទអង្គរ។

  • សម្តេចតេជោ បានឧទ្ទិសសមិទ្ធផលពីការថែរក្សា និងគាំពារប្រសាទនេះ ទៅដល់សម្តេចវិបុលបញ្ញា សុខ អាន និងស្ថាបត្យករល្បាញល្បីរបស់កម្ពុជា លោក វណ្ណ មូលីវណ្ណ និងបានស្នើអ្នកចូលរួមទាំងអស់ក្រោកឈរស្មឹងស្មាធិ៍គោរពដល់វិញ្ញាណដល់ឥស្សរជនទាំងពីរ។
  • សម្តេចតេជោ បានថ្លែងអំណរគុណបារាំង និងជប៉ុន ដែលបានពង្រីកវិសាលភាព ICC-Angkor ទៅកាន់ប្រាសាទសំបូរព្រៃគុក។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រារព្ធពិធីអបអរសាទរខួប ICC-Angkor នាពេលថានេះ គឺកំពុងឈានទៅរកខួប៤០ឆ្នាំ នៃការរំដោះប្រទេស និងខួប ២០ឆ្នាំនៃការបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង។ ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រាសាទមិនអាចធ្វើទៅបានឡើយ ប្រសិនបើកម្ពុជាមិនអាចបិទបញ្ចប់ភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពទេនោះ។
  • សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាឈឺចាប់ខ្លាំងណាស់។ សម្តេចថ្លែងថា ថ្ងៃ២ ធ្នូ ១៩៨៧ ពេលជួបចរចាជាមួយសម្តេច នរោត្តម សីហនុ នៅបារាំង បានជជែកគ្នាដល់ការបញ្ចៀសគ្រោះថ្នាក់ទាំងឡាយនាំទៅដល់ប្រាង្គប្រាសាទ។
  • សម្តេចតេជោ បានថ្លែងថា ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមរយៈពេលជិត ៣ទសវត្សរ៍ គឺបានប្រឹងប្រែងការផ្ទុះអាវុធនៅតំបន់ប្រាសាទ។ លើកលែងតែរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរុះប្រាសាទទៅធ្វើទំនប់ទឹក។
  • សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា បើគ្មានការចរចាស្វែងរកសុខសន្តិភាពក្រោយពេលសម្តេចឡើងធ្វើជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥ទេ នោះក៏គ្មានការស្នើដាក់ប្រាសាទអង្គរ ទៅក្នុងបញ្ចីសម្បត្តិបេតិកភណ្ឌពិភពលោកនោះឡើយ។
  • សម្តេចតេជោ បានថ្លែងថា មិនមែនជាការងាយស្រួលនោះឡើយក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សៀមរាបអង្គរ បានប្រឹងប្រែងពីស្ថានភាពដ៏លំបាកដោយផ្តើមចេញពីសណ្ឋាគារតែ២ប៉ុណ្ណោះ រហូតដល់មានសណ្ឋាគារជាង ១០០នាពេលបច្ចុប្បន្ន។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទទាំងអស់របស់កម្ពុជា ត្រូវបានជាប់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិ ដោយសារតែអំឡុងទសវត្សរ៍ឆ្នាំ៨០នោះ អង្គការសហប្រជាជាតិបានទទួលស្គាល់របប ប៉ុល ពត ហើយគ្មានប្រទេសណាគាំទ្ររដ្ឋាភិបាលសម័យនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បញ្ហានេះ អាចជាបទពិសោធន៍មួយដល់អន្តរជាតិ ឱ្យមានការពិចារណាមុននឹងសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសណាមួយ។
  • សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់គ្រប់គណបក្សនយោបាយទាំងអស់ កុំយកតំបន់ប្រាសាទទៅជាចំណាប់ខ្មាំងកេងចំណេញនយោបាយរបស់ខ្លួន។
  • សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពេលខ្លះសម្តេចត្រូវរងការចោទប្រកាន់ថារំលោភសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋ នៅពេលហាមឃាត់ពួកគេមិនឲ្យតាំងទីលំនៅនៅតំបន់សម្បត្តិបេតិកភណ្ឌ។
  • សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រសិនបើអនុញ្ញាតឲ្យប្រជាពលរដ្ឋទៅតាំងទីលំនៅលើដីបរិវេនសម្បត្តិបេតិកភណ្ឌ គឺខុសនឹងច្បាប់របស់យូណេស្កូ ដែលអាចនាំឲ្យគេដកចេញ ពីបញ្ជីសម្បត្តិបេតិកភណ្ឌ តែហាមឃាត់ប្រជាពលរដ្ឋគេថារំលោភសិទ្ធិតាំងទីលំនៅរបស់ពលរដ្ឋ។
  • សម្តេចតេជោ បានរំពឹងថា ប្រជាពលរដ្ឋនឹងយល់លើបញ្ហានេះ ដោយមិនទៅទន្ទ្រានចាប់យកដីនៅតំបន់ប្រាសាទនោះទេ។
  • សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជានៅតែប្តូរផ្តាច់ធ្វើការជាមួយអន្តរជាតិ ក្នុងការថែរក្សាប្រាង្គប្រាសាទ
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ១១៖៣២នាទី៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister