តុលាការ​អង់គ្លេស​បដិសេធ​ ការស្នើសុំធ្វើបត្យាប័ន​អ្នកជំនួញ​តួកគីម្នាក់​ដោយថា​វាជាហេតុផល​នយោបាយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការ​អង់គ្លេស​បដិសេធ​ ការស្នើសុំធ្វើបត្យាប័ន​អ្នកជំនួញ​តួកគីម្នាក់​ដោយថា​វាជាហេតុផល​នយោបាយ

04/12/2018
(អង់ការ៉ា)៖ តុលាការ​អង់គ្លេស​បានបដិសេធ​សំណើរបស់តួកគី​ ក្នុងការធ្វើបត្យាប័ន​អ្នកជំនួញតួកគីម្នាក់ លោក អាគីន អ៊ីភែក (Akın İpek) និងមនុស្សពីរម្នាក់ផ្សងទៀត លើការចោទ​ប្រកាន់មួយ​ចំនួនដូចជា មានជាប់ទាក់ទង​ទៅនឹងអ្នកប្រាជ្ញ​ឥស្លាមលោក ហ្វេតធូលឡាហ៍ ហ្គូឡេន (Fethullah Gülen) ដោយបញ្ជាក់ថា ករណីនេះ​គឺជាហេតុ​ផលនយោបាយ។ នេះបើតាម​ការចេញផ្សាយដោយ​សាព័ត៌មាន Turkish Minute នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសាលក្រម​មានកម្រាស់ ២៤ទំព័រ ចៅក្រមអង់គ្លេស​ក៏បានទម្លាក់ចោល​ផងដែរ នូវការចោទប្រកាន់​ប្រឆាំងនឹងលោក İpek និងមនុស្សពីរ​នាក់ផ្សេងទៀត គឺលោក តាលីព ប៊ូយុគ (Talip Büyük) និងលោក ងាលី សេលីក (Ali Çelik) ពីបទផ្តល់ជំនួយដល់​ភេរវករក្លែងបន្លំ ផ្នែកហិរញ្ញវត្ថុ និងការលួច​ស្តាប់ដោយ​ខុសច្បាប់​ ចំពោះការចូលរួម​ក្នុងការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​បរាជ័យកាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ដែលប្រទេសតួកគី​ចោទប្រកាន់លោក​ចលនា Gülen ថាជាអ្នកនៅពីក្រោយរឿងនេះ។

ដោយឡែក ក្រៅពីការសង្កត់ធ្ងន់​លើរឿងនយោបាយ​ ក្នុងសំណើធ្វើបត្យាប័នពី​ប្រទេសតួកគី តុលាការបាន​វាយតម្លៃថា ស្ថានភាពពន្ធនាគារនៅក្នុងប្រទេស​តួកគី គឺគ្មាន​សុវត្ថិភាព ហើយនឹងអាចឈាន​ទៅដល់ការធ្វើទារុណកម្ម ​ដល់អ្នកទោស​ទៀតផង។ ដូច្នេះ ទើចៅក្រម​អង់គ្លេស លោក ចន ហ្សានី (John Zani) សម្រេចប្រឆាំង​នឹងសំណើនៃការធ្វើបត្យាប័ន​លើបុរសទាំង ០៣​នាក់នេះ។
គួរបញ្ជាក់ថា៖ រដ្ឋាភិបាលតួកគី​បានបន្តការបង្ក្រាបទៅលើ​សមាជិកនៃចលនា Gülen ដោយចោទ​ប្រកាន់ពីបទភេរវកម្ម និងការគាំទ្រ​ភេរវករ។ រដ្ឋាភិបាលដែល​ដឹកនាំដោយ លោកប្រធានាធិបតី អ៊ឺដូហ្គាន់ (Erdogan) បានបិទប្រព័ន្ធផ្សព្វផ្សាយ​ជាច្រើន ដែល​នៅក្នុងដំណើរការ​នេះ។ បន្ទាប់ពីការ​ប៉ុនប៉ងធ្វើរដ្ឋប្រហារ​កាលពីឆ្នាំ ២០១៦ ប្រទេសតួកគី​បានពង្រឹងការ​បោសសំអាត​ការចោទប្រកាន់​នរណាម្នាក់ ​ដែលមានទំនាក់ទំនង​ជាមួយ​នឹងចលនាថាជាអ្នករចូល​រួម របស់រដ្ឋប្រហារ​នោះ។ រីឯមនុស្សរាប់រយពាន់នាក់​ត្រូវបានគេសួរ​ចម្លើយ និងធ្វើការ​ឃុំឃាំង៕